គណៈប្រតិភូរដ្ឋបាលខណ្ឌឫស្សីកែវ ចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសចូលរួមរំលែកមរណទុកដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ឯកឧត្ដម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ និងប្រពៃណីសាសនា, នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ គណៈប្រតិភូរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នាគេហដ្ឋាន ឋិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ដោយសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈប្រតិភូរដ្ឋបាលខណ្ឌឫស្សីកែវ សូមចូលរួមរំលែកនូវមរណទុក្ខ ដោយសេចក្តីស្រណោះអាឡោះអាល័យ និង សង្វេគជាទីបំផុត ជាមួយ ក្រុមគ្រួសារនៃសព។ មរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់នូវបងប្រុសបង្កើត លោកឪពុក ឪពុកក្មេក ជីតា ជីតាទួត ប្រកបដោយសង្គហធម៌ដ៏ល្អពិសេស និងប្រកបដោយព្រហ្មវិហារ ធម៌មិនចេះរីងស្ងួត ព្រមទាំងការបាត់បង់វីរកុលបុត្រខ្មែរដ៏ឆ្នើមមួយរូបដែលពោពេញដោយឆន្ទៈ មនសិការក្នុង ការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ។

ជាមួយនិងសមានទុក្ខនេះ គណៈប្រតិភូ សូមឧទ្ទិសមហាកុសល ជូនចំពោះដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានអញ្ជើញទៅកាន់សុគតិភពជាភិយ្យោភាព កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print