ព្រះសង្ឃនិងពលរដ្ឋតវ៉ានៅមុខសាលាសង្កាត់កាកាបទាមទារដោះលែងព្រះសង្ឃ២អង្គ

ចែករំលែក៖

ភ្នំពេញ​៖ ព្រះសង្ឃ២២អង្គ និង​ពលរដ្ឋប្រមាណ២០ នាក់ បាននាំគ្នាតវ៉ា​ទាមទារ​ឲ្យសមត្ថកិច្ច​ដោះលែង​ព្រះសង្ឃ​ខ្មែរក្រោម ២​នាក់ដែលស្នាក់នៅវត្តអង្គតាមិញ​ហើយត្រូវសមត្ថកិច្ច​ឃាត់​ខ្លួន​កាលពី​ព្រឹកថ្ងៃទី១ខែសីហាឆ្នាំ២០១៥កន្លងទៅនេះ បន្ទាប់ពីរកឃើញភាពមិនប្រក្រតីមួយ​ចំនួន​ខុសនឹង​វិន័យសង្ឃ ។

្រះសង្ឍ

ការតវ៉ារបស់ព្រះសង្ឃនិងប្រជាពលរដ្ឋទាំងនោះបានប្រព្រឹត្តទៅកាលពីរសៀល​ថ្ងៃ​ទី​២ខែ សីហាឆ្នាំ២០១៥ នៅ​ខាង​មុខ​សាលា​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយមានកាន់បដានិងសម្រែកសុំដោះលែងព្រះភិក្ខុពីរអង្គ​ដែលបានចាប់ផ្សឹក​​​ដោយអះអាងថាព្រះ២អង្គដែលសមត្ថកិច្ចចាប់ផ្សឹកឃាត់ខ្លួននេះ ជាព្រះសង្ឃស្នេហាជាតិ ហើយការចោទប្រកាន់ របស់សមត្ថកិច្ច ជាការមួលបង្កាច់បង្ខូច ព្រះ​​សង្ឃទាំងស្រុង។

ចំណែក សម្ភារ:ដែលរកឃើញ ក្នុងកុដិព្រះសង្ឃ សុទ្ធសឹងជាគម្រោង ផែនការរៀបចំដោយអាជ្ញាធរ នេះជារឿងអយុត្តិធម៌ សូមឲ្យស​ម​ត្ថ​​កិ​ច្ច ដោះលែង ព្រះសង្ឃ២មកខាងលើមកវិញ។ប៉ុន្តែការ​តវ៉ានេះមិនមានប្រសិទ្ធភាពឡើយ ដោយសារអាជ្ញាធរអះអាងថាជារឿងជាក់ស្តែងព្រោះ​ក្រោយ​ពេលចុះទៅឆែកឆេរនៅក្នុងកុដិលេខ៤នេះរកឃើញសម្ភារៈមួយចំនួនមិនគប្បី​សម្រាប់ព្រះ​សង្ឃប្រើប្រាស់មែន គឺមិនមែនដូចការលើកឡើងរបស់ក្រុមអ្នកតវ៉ា​និយាយនោះ​​ឡើយ។ទីបំ​ផុតការទាមទារនេះមិនត្រូវបានអាជ្ញាធរដោះ​ស្រាយឡើយ ទើបធ្វើឲ្យក្រុមអ្នកតវ៉ារំសាយនៅ​​វេលា​​ម៉ោង៤រសៀលថ្ងៃដដែល។

គួរបញ្ជាក់ថាកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១ ខែសីហាឆ្នាំ២០១៥ កន្លងមក​អាជ្ញាធរខណ្ឌពោធិ៍សែនជ័យក្រោមការដឹកនាំពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌ និងមានការចូលរួម ពីលោក ថេ រ៉ាមី ក្រឡាបញ្ជី រប​ស់​ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើរដ្ឋបាល នៅក្នុងវត្តអង្គតាមិញ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌ​ពោ​ធិ៍សែនជ័យ រហូតដល់ ធ្វើការឆែកឆេរ តាមកុដិ រកឃើញនៅកុដិលេខ៤ មាន ស្រោមអនាម័យ២ប្រអប់ អាវ មួក ថ្នាំញៀន១កញ្ចប់  បៀរមួយហ៊ូ ដាវ កាំបិត ស្រោមអនាម័យ ព្រមទាំងខោទ្រនាប់មនុស្សស្រីចំនួន៣ ដែលសុទ្ធសឹងជាវត្ថុដែលព្រះ​ស​ង្ឃមិន​ត្រូវអនុញ្ញាតឲ្យប្រើ។

ការធ្វើរដ្ឋបាលខាងលើនេះអាជ្ញាធរបានឃាត់ព្រះសង្ឃចំនួន២អង្គ ទី១- ព្រះនាម ដាវ ទេព អាយុ ២៨ឆ្នាំនិង ទី២- ឈ្មោះ ជា វណ្ណាដា អាយុ៣០ឆ្នាំ ធ្វើការសាកសួរ និងនាំទៅកាន់វត្តជម្ពូវ័ន ដើម្បីរៀបចំពិធី ផ្សឹក ដែលមានការចូលរួមពី មន្ទីរធម្មការ ការិយាល័យធម្មការ អាជ្ញាធរ សមត្ថកិច្ច រួចប្រគល់ឲ្យទៅជំនាញ អធិការដ្ឋាននគរបា​លខណ្ឌពោធិ៍​សែន​ជ័​យ ធ្វើការសាកសួរបន្តនិងកសាងសំណុំរឿង ចាត់ការទៅតាមនិតិវិធី ៕

ដោយ៖ ប្រាថ្នា

...

ព្រះសង្ឃ១

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print