នគរបាលបន្តកាតព្វកិច្ចជាកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម

ចែករំលែក៖

ខេត្តក្រចេះ៖ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះបានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែ និងបំពាក់ឋានន្តរស័ក្តដល់នាយ នាយរងនគរបាលនារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥នេះថា នគរបាលត្រូវបន្តអនុវត្តកាតព្វកិច្ចជាកងកម្លាំងនគរបាលជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេសបម្រើកិច្ចការងារជូនប្រជាពលរដ្ឋ ។

លោកស្នងការថែមទាំង ព្រមានផងដែរ ដល់មន្ត្រីដែលមានភារកិច្ចប្រចាំការនៅតាមតំបន់ទីប្រជុំជនងាយរងគ្រោះ បើការពារមានលក្ខណៈចន្លោះប្រហោង ដែលសកម្មភាពនេះ លោកស្នងការនឹងត្រូវតាមដាន គ្រប់សកម្មភាពរបស់មន្ត្រី អនុវត្តតាមគោលដៅ ជាប្រចាំ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print