នៅលើពិភពលោកយើងនេះមានការប្រែប្រួលគួរឲ្យគត់សម្គាល់ក្នុងនោះមានគ្រោះធម្មជាតិនិងសង្គ្រាមស៊ីវិល អំពើហឹង្សាបានសម្លាប់មនុស្សរាប់សិបពាន់នាក់នៅប៉ុន្មានខែឆ្នាំ២០១៥ ។ក្រៅពីនេះក៏មានពលរដ្ឋរាប់លាននាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថភាពដោយសារតែអំពើហឹង្សា។ គ្រាន់តែនៅក្នុងប្រទេសស៊ីរីមានពលរដ្ឋដល់ទៅជាង៤លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ។
ដោយសារតែមានអ្នកស្លាប់និងភៀសខ្លួនជាច្រើនបានធ្វើឲ្យគេនឹកឃើញដល់គ្រូទាយពីជោគវាសនាមនុស្សជាតិនៅលើពិភពលោកដែលបានទាយថានៅឆ្នាំ២០១៥នេះមានគ្រោះធម្មជាតិ និងគ្រោះកើតឡើងដោយមនុស្សជាតិជាច្រើនសម្លាប់មនុស្សរាប់សែននាក់នៅក្នុងឆ្នាំ២០១៥ ។
តាមការទស្សន៍ទាយរបស់គ្រូទាយពីជោគវាសនារបស់ពិភពលោកជនជាតិបារាំង លោកNostradamus ឬ លោកយាយ Vanga ជនជាតិប៊ុលការី ពិការភ្នែកទាំងសងខាងបានទស្សន៍ទាយថា ឆ្នាំ ២០១៥ជាឆ្នាំដោយពោរពេញដោយ គ្រោះមហន្ដរាយសោធនាដកម្មជាច្រើនបានកើតឡើង ។
ក្រុម អ្នកវិទ្យាសាស្ដ្របានវិភាគជុំ វិញការទស្សន៍ទាយពីអនាគតរបស់គ្រូទាយ Nostradamus តាំងពីឆ្នាំ១៥០៣-១៥៦៦ ដោយពេលនោះបានទស្សន៍ ទាយថា នៅឆ្នាំ២០១៥ ពិភពលោកនឹង ប្រឈមនឹងគ្រោះមហន្ដរាយផ្សេងៗជា ច្រើន ។ តាមការទស្សន៍ទាយឆ្នាំ២០១៥ នឹងមានការធ្វើឃាតមេដឹកនាំ៤ប្រទេស ដែលមានអំណាចបំផុតលើពិភពលោកប៉ុន្ដែមិនបានបញ្ជាក់ថា មេដឹកនាំក្នុងប្រទេសណាមួយនោះទេ ។
គ្រូទាយ Nostradamus បានទស្សន៍ទាយទៀតថា អាល្លឺម៉ង់និងបារាំងត្រូវប្រឈមនឹងវិបត្ដិសេដ្ឋកិច្ចទ្រង់ទ្រាយ ធំបំផុតកើតឡើងនៅឆ្នាំនេះ ។
គ្រូទាយNostradamus បានទស្សន៍ទាយភ្នំភ្លើង Vesuvius ក្នុងប្រទេស អ៊ីតាលីនឹងផ្ទុះឡើងព្រួសកម្អែលទ្រង់ទ្រាយ បំផុតនៅចុងឆ្នាំ២០១៥ ឬដើមឆ្នាំ២០១៦ បង្កឱ្យមានសោធនាដកម្មកើតឡើង ។ ការព្រួសកម្អែលនៅពេលខាងមុខនឹង ក្លាយជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ៦៣១ ។ តាមការទស្សន៍ទាយនៅមុនភ្នំភ្លើងព្រួសកម្អែលកើតមានការរញ្ជួយដី អូសបន្លាយពី៦-១០នាទីក្រោយមកកម្អែលភ្នំភ្លើងនឹងហូរចុះ ពីកំពូល ភ្នំដូចជាទឹកជ្រោះអាចសម្លាប់ មនុស្សពី៦ពាន់ដល់១៦ពាន់នាក់ ។
គ្រូទាយ Nostradamus បានទស្សន៍ទាយទៀតថា នៅខែវិច្ឆិកា ឆ្នាំ២០១៥ សីតុណ្ហភាពមធ្យមនៅលើភពផែនដីកើនឡើងរហូតដល់៥៩អង្សាសេនិងបង្កឱ្យ មានគ្រោះអគ្គិភ័យជាច្រើនកើតឡើង។ ពេលនោះព្រៃឈើទាំងឡាយរងការបំផ្លាញ ហើយស្រទាប់អូហ្សូនត្រូវបានធ្លុះធ្លាយ ធំឡើងភពផែនដីនឹងទទួលផលប៉ះពាល់យ៉ាងខ្លាំងពីពន្លឺពណ៌ស្វាយដែល មានជាតិពុលមានគ្រោះដល់សុខភាពមនុស្ស ។
ទន្ទឹមនឹងនោះ លោកក៏បានទស្សន៍ទាយពីគ្រោះរញ្ជួយដីបំផ្លាញអាមេរិក និងគ្រោះអត់ឃ្លានជាទ្រង់ទ្រាយធំកើត ឡើងនៅទ្វីបអាហ្វ្រិក ។ គ្រូទាយ Nostradamus បានបញ្ជាក់ទៀតថា នៅឆ្នាំ២០១៥ជាឆ្នាំផ្ទុះសង្គ្រាម សាសនារវាងសាសនាគ្រឹស្ដ និងសាសនា អ៊ិស្លាមបានជំរុញឱ្យមនុស្សសញ្ជាតិ ឆ្ពោះទៅរកមាត់រណ្ដៅសង្គ្រាមលោកជាថ្មី ។
តាម ការទស្សន៍ទាយរបស់លោកនៅ ឆ្នាំ២០១៥អ្នកដែលស្លាប់អាចរស់ឡើងវិញ។ នៅក្នុងសៀវភៅដែលលោកបាន សរសេរនៅពេលនេះឋាននរកពុំមាន បន្ទប់ទំនេរសម្រាប់ទទួលវិញ្ញាណខ្មោច ទៀតឡើយ ហើយត្រូវឱ្យព្រលឹងខ្មោចនោះ មកចូលខ្លួនប្រាណវិញ ។ ពេលនោះ មនុស្សអាចរស់នៅបានយូរអាចមានអាយុដល់២០០ឆ្នាំ ។
ចំណែក គ្រូទាយពិការភ្នែកលោកយាយ Vanga ក៏បានទស្សន៍ទាយពីការ ប្រែប្រួលនៅឆ្នាំ២០១៥នេះមិនខុសអ្វី ពី គ្រូទាយ Nostradamus នោះដែរ ។ លោកយាយ Vanga នៅឆ្នាំ២០១៥ និង មានសង្គ្រាមជាទ្រង់ទ្រាយធំពាក់ព័ន្ធ សាសនា ហើយមានសង្គ្រាមស៊ីវិលកើត ឡើងនៅប្រទេសមួយចំនួនទៀតកើតឡើង ។ លោកយាយថាគ្រោះមហន្ដរាយ ជាច្រើននៅលើពិភពលោកនឹងកើតឡើង នៅឆ្នាំ២០១៥ដូចជាការផ្ទុះនៅលើព្រះ អាទិត្យធ្វើឱ្យមនុស្សជាតិប្រឈមនឹង ភាពងងឹត ហើយធ្វើឱ្យឧបករណ៍អេឡិច ត្រូនិកទាំងអស់នៅលើផែនដីខូចខាត មិនដំណើរការទាំងអស់ ។ លោកយាយ បានទស្សន៍ទាយថា នៅឆ្នាំ២០១៥ពលរដ្ឋដែលគ្មានការងារធ្វើកើនឡើងខ្ពស់បំផុត ។ ក្រៅពីនេះនៅក្នុងឆ្នាំ២០១៥ ក្រុមវិជ្ជាសាស្ដ្រនឹងរកឃើញឱសថដែល អាចព្យាបាលជំងឺមហារីកជាសះស្បើយ ទាំងស្រុងប្រកបដោយជោគជ័យ ។
យើង អាចមើលឃើញថាអ្នកទស្សន៍ទាយលំដាប់ពិភពលោកដែលគេចាត់ទុកថា ទាយឈុតបំផុតនៅក្នុងប្រវត្ដិសាស្ដ្រពីវាសនារបស់ពិភពលោកបាន បញ្ជាក់ថា ឆ្នាំ២០១៥មិនសូវប្រសើរ ប៉ុន្មានឡើងសម្រាប់មនុស្សសញ្ជាតិ ។ ផ្ទុយទៅវិញក្រុមអ្នកឯកទេសវិភាគ អ្នកនយោបាយបែរជាមានទំនុកចិត្ដនៅឆ្នាំ ២០១៥ជាឆ្នាំប្រសើរជាងឆ្នាំ២០១៤ ដោយមានចំណុចជាច្រើនប្រែប្រួលប្រសើរឡើងវិញ ។
បើទោះបីឆ្នាំ២០១៥គេបានចាត់ទុកថា ជាឆ្នាំសោធនាដកម្មប៉ុន្ដែក៏មានស្ថានភាពជាច្រើនដែលល្អប្រសើរ ជាងឆ្នាំមុនៗ ។
អ្វីដែលប្រសើរនៅក្នុងឆ្នាំនេះគឺកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងនោះ មានកិច្ចព្រមព្រៀងរវាងអាមេរិកនិងគុយបា ក្រោយរយៈពេល ជាង៥០ឆ្នាំប្រឈមមុខតានតឹងដាក់គ្នា ហើយឆ្លងកាត់ជាច្រើនជំនន់ទើបតែពេលនេះក្រោមការដឹកនាំរបស់លោក អូបាម៉ា ទើបមានព្រឹត្តិការជាប្រវត្តិសាស្ត្រនោះកើតឡើង ។
ជាមួយគ្នានេះកិច្ចព្រមព្រៀងបរមាណូរវាងអឺរ៉ងនិងលោកខាងលិចជួយឲ្យបញ្ចប់នៅក្តីព្រួយបារម្ភពីសហគមន៍អន្តរជាតិ ។ កិច្ចព្រមព្រៀងទាំងពីរខាងលើចាត់ទុកថាជាប្រវត្តិសាស្ត្រ ដោយនេះវាបានជួយឲ្យមានទំនាក់ទំនងកាន់តែប្រសើរឡើង ពិសេសគឺវិស័យសេដ្ឋកិច្ចតែម្តង់ ៕