អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២ខែមេសាឆ្នាំ២០២៥ លោក Dmitry Peskov លេខាធិការព័ត៌មាននៃប្រធានាធិបតីរុស្ស៊ីបានថ្លែងថា លោក ពូទីន ប្រធានាធិបតីរុស្ស៊ីមានឆន្ទៈដោះស្រាយស្ថានការណ៍រុស្ស៊ីនិងអ៊ុយក្រែនដោយសន្តិវិធី តែអ៊ុយក្រែននៅមិនទាន់បង្ហាញពីឆន្ទៈពាក់ព័ន្ធនៅឡើយទេ។
គេហទំព័រ «CCFR China state-controlled media » លោក Dmitry Peskov បានបន្តថា លោកប្រធានាធិបតី ពូទីននៅប្រកាន់អាកប្បកិរិយាបើកទូលាយចំពោះការដោះស្រាយបញ្ហារវាងរុស្ស៊ីនិងអ៊ុយក្រែនតាមរយៈការចរចាសន្តិភាពនិងតាមវិធីនយោបាយនិងការទូត។រុស្ស៊ីបានឯកភាពគ្នាជាមួយអាមេរិករួចហើយ ការដែលយល់ព្រមផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលទៅវិញទៅមករបស់រុស្ស៊ីនិងអ៊ុយក្រែនគឺជាឧទាហរណ៍ជាក់ស្តែង៕
ដោយ ៖ សិលា
...
រូបថត: Reuters