គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅមីយ៉ាន់ម៉ាបណ្តាលឱ្យមនុស្ស៣០០៣នាក់ស្លាប់បាត់បង់ជីវិត កងទ័ពមីយ៉ាន់ម៉ាចេញសេចក្តីថ្លែងការណ៍អំពីបទឈប់បាញ់ជាបណ្តោះអាសន្ន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២ ខែមេសា យោងតាម ការផ្សាយដំណឹង នៃ ស្ថានីយ វិទ្យុនិង ទូរទស្សន៍មីយ៉ាន់ម៉ាបាន ឱ្យដឹងថា គ្រោះ រញ្ជួយដីដ៏ ខ្លាំងក្លា នៅ មីយ៉ាន់ម៉ា បាន បណ្តាលឱ្យ មនុស្ស ៣០០៣នាក់ ស្លាប់ បាត់ បង់ជីវិត ៤៥១៥នាក់ រងរបួស និង ៣៥១នាក់ ទៀត បាត់ខ្លួន ។

គេហទំព័រ «CCFR China state-controlled media » ថ្ងៃដដែល ការិយាល័យ អគ្គមេបញ្ជាការ កងទ័ពការពារជាតិ មីយ៉ានម៉ា បាន ចេញសេចក្តីថ្លែងការណ៍ថា ផ្តើម ចេញពី ការអាណិតអាសូរនិងយោគយល់ ចំពោះ ជនរងគ្រោះ ដោយសារ ការ រញ្ជួយដី នៅ ទូទាំងប្រទេស និង ពន្លឿន ការងារ ជួយសង្គ្រោះ ស្តារឡើងវិញ និង គាំពារសន្តិភាពនិងស្ថិរភាពជាតិ នឹង អនុវត្ត បទឈប់ បាញ់ ជា បណ្តោះអាសន្ន ចាប់ ពី ថ្ងៃទី២ដល់ថ្ងៃទី ២២ ខែមេសា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print