សម្ភារៈជំនួយមនុស្សធម៌បន្ទាន់លើកទី២សម្រាប់ជួយសង្គ្រោះគ្រោះរញ្ជួយដីដែលរដ្ឋាភិបាលចិនផ្តល់ជូនមីយ៉ាន់ម៉ាបានដឹកជញ្ជូនចេញទៅ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹកថ្ងៃទី ៣ ខែមេសា សម្ភារៈជំនួយ មនុស្សធម៌ បន្ទាន់ លើកទី២ សម្រាប់ ជួយ សង្គ្រោះ គ្រោះរញ្ជួយដី ដែលរដ្ឋាភិបាលចិនផ្តល់ ជូន មីយ៉ាន់ម៉ា បាន ចាប់ផ្តើម ដឹកជញ្ជូន ចេញ ពី អាកាសយានដ្ឋាន អន្តរជាតិ រដ្ឋធានី ប៉េកាំង ។ សម្ភារៈជំនួយ លើក ទី ២ រួមមានតង់ ភួយ នំប៊ីសស្ទីន ទឹកសុទ្ធ ជា ដើម ដែល ជា តម្រូវការបន្ទាន់ បាន ដឹកជញ្ជូនទៅកាន់ទីក្រុងYangonតាម យន្តហោះ ម៉ៅ។

គេហទំព័រ «CCFR China state-controlled media » តាម ដំណឹង បាន ឱ្យដឹងថា សម្ភារៈជំនួយ មនុស្សធម៌ បន្ទាន់ លើកទី១ សម្រាប់ ជួយ សង្គ្រោះ គ្រោះរញ្ជួយដី ដែលរដ្ឋាភិបាលចិនផ្តល់ ជូន មីយ៉ាន់ម៉ា បាន ដឹក ទៅ ដល់ មីយ៉ាន់ម៉ា នាថ្ងៃទី ៣១ ខែមីនា និង បាន ចែក ជូន ជនរងគ្រោះ រួច រាល់ ហើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print