សាលាដំបូងខេត្តកណ្តាល បញ្ជាក់ពីករណីពាក់ព័ន្ធនឹងបទល្មើសដែលកើតឡើងលើផ្លូវល្បឿនលឿន

ចែករំលែក៖

ខេត្តកណ្តាល ៖ សាលាដំបូងខេត្តកណ្តាល សេចក្តីប្រកាសព័ត៌មាន ករណីពាក់ព័ន្ធនឹងបទល្មើសដែលកើតឡើងលើផ្លូវល្បឿនលឿន

👉ជនល្មើសឈ្មោះ លី រតនា ត្រូវចោទប្រកាន់ពីបទៈ អំពើលួចមានស្ថានទម្ងន់ទោស, កាន់កាប់អាវុធដោយគ្មានការ អនុញ្ញាត, រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
👉 ជនល្មើសឈ្មោះ អ៊ុ សុគា ភេទប្រុស អាយុ៤៣ឆ្នាំ (មានខ្លួន) ត្រូវចោទប្រកាន់ពីបទៈ ផ្តល់ជំនួយដល់ ចារី និងបទ សមគំនិតក្នុងអំពើកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត
👉 ជនល្មើសឈ្មោះ អី លឹមងួន ហៅ ម៉ូម ភេទប្រុស អាយុ៣៧ឆ្នាំ (គេចខ្លួន) ត្រូវចោទប្រកាន់ពីបទៈ ប៉ុនប៉ងឃាតកម្ម, អំពើលួចមានស្ថានទម្ងន់ទោស, កំហែងយកមានស្ថានទម្ងន់ទោស ដោយសារការប្រើអាវុធ, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត, ប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ ទោស និងបទ ធ្វើឱ្យខូចខាតដោយចេតនា។

* អំពើដែលផ្តល់ឱ្យចារី សហចារី អ្នកផ្តើមគំនិត ឬអ្នកសមគំនិតក្នុងបទឧក្រិដ្ឋនូវ ទីលំនៅ, ទីកន្លែងលាក់ខ្លួន ,មធ្យោបាយសម្រាប់ការរស់នៅ , គ្រប់មធ្យោបាយដែលអាចនាំឱ្យមានការងាយស្រួលក្នុងការគេចខ្លួន ឬក៏ឱ្យជននោះគេចផុតពីការស្រាវជ្រាវ គឺជា «បទផ្តល់ជំនួយដល់ចាវី» ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print