ក្មេងប្រុសជាសិស្សម្នាក់ ជិះកង់ទៅសាលា ជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្ដកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងប្រុសម្នាក់បានលាម្ដាយ ជិះកង់ទៅសាលាមុន ដោយខ្លាចហួសម៉ោងរៀន ប៉ុន្តែជាអកុសលបានជួបគ្រោះថ្នាក់ បណ្តាលអោយរថយន្តកិនបែកកបាលស្លាប់

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៦ នឹង ៥៥នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវលេខ ២០១១ ស្ថិតក្នុងសង្កាត់គោរកា ខណ្ឌព្រែកព្នៅ

ក្មេងប្រុសរងគ្រោះមាន ឈ្មោះ សិទ្ធ អាយុ ១០ឆ្នាំ ជាសិស្សថ្នាក់ទី០៤ នៃសាលាឋបមសិក្សាគោករកា

យោងតាមប្រភពព័ត៌មានពីសាច់ញាតិក្មេងប្រុសរងគ្រោះខាងលើបានឲ្យដឹងថា មុនកើតហេតុក្មេងប្រុសឈ្មោះ សិទ្ធ អាយុ១០ឆ្នាំ បានលាម្ដាយជិះកង់ទៅសាលាមុន ព្រោះខ្លាចទៅមិនទាន់ម៉ោងរៀន នៅសាលាបឋមសិក្សាគោរកា ខណៈមកដល់ចំណុចកើតហេតុ ដោយសភាពផ្លូវមានការកកស្ទះចរាចរណ៍ ភ្លាមៗក្មេងប្រុសខាងលើ បានចាប់ហ្រ្វាំងមួយទំហឹង បណ្តាលអោយដួលខ្ទាតចូលក្រោមរថយន្ត ដែលធ្វើដំណើរទិសដៅបញ្រ្ចាស់គ្នា បណ្ដាលរថយន្ដកិនបែកក្បាលចេញខួរស្លាប់យ៉ាងរន្ធត់ ចំណែករថយន្តខាងលើបានរត់គេចចេញពីកន្លែងហេតុ បាត់ស្រមោលតែម្តង

...

ក្រោយកើតហេតុសមត្តកិច្ចបានទាក់ទងរកសាច់ញាតិដើម្បីមកទទួលយកសព្វទៅធ្វើបុណ្យតាមប្រពៃណី ពេលដែលម្ដាយមកដល់បានឃើញសព្វរបស់កូនបានទ្រហោយំយ៉ាងអាណោចអាធម៍បំផុត ពាក់និងករណីនេះសមត្តកិច្ចនិងកំពុងបន្តធ្វើការស្រាវជ្រាវរករថយន្ដដើម្បីយកមកធ្វើការតាមនីតិវិធីច្បាប់៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print