ក្រសួងធនធានទឹក៖​ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលមកលើកម្ពុជា និងលាយឡំជាមួយខ្យល់កន្រ្តាក់ និងផ្គររន្ទះ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀល​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបាន ជ្រាបថា ស្ថានភាពភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ដែលនឹងគ្របដណ្តប់រាយប៉ាយនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស កម្ពុជា និងលាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ។ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាព មធ្យមអតិបរមា៣៧°C។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដានអំពីស្ថានភាពធាតុអាកាសនិងអាកាសធាតុ ដើម្បីជម្រាបជូនដំណឹងជាបន្តបន្ទាប់ ប្រសិនបើក្នុងករណីមានការវិវត្តប្រែប្រួល។

សូមជម្រាបជូនថា កន្លងមកចាប់ពីថ្ងៃទី១៨ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ភ្លៀងកក់ខែបាន គ្របដណ្តប់លើ ៤៥ខណ្ឌ/ស្រុក ក្នុង១៥រាជធានី/ខេត្ត។​ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print