Breaking News ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញេីលិខិតជូនលោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក ស្តីអំពីការស្នេីចរចារលេីការអនុវត្តពន្ធនាំចូលរបស់កម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា   នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៥ នេះ បានផ្ញេីលិខិតជូនលោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក ស្តីអំពីការស្នេីចរចាលេីការអនុវត្តពន្ធនាំចូលរបស់កម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក។

ក្នុងលិខិតនោះ បានបញ្ជាក់ក្នុងលិខិតច្បាស់ថា កន្លងទៅកម្ពុជាយកពន្ធនាំចូលលេីផលិតផលពីអាម៉េរិកមិនលេីសពី ៣៥%។ ករណីនេះកម្ពុជា ស្នើសុំឱ្យមានការចរចាជាមួយរដ្ឋបាលរបស់អាម៉េរិក និងស្នើសុំឱ្យ ពិចារណាពន្យារពេលការអនុវត្តពន្ធដូចបានរៀបរាប់នេះ។

ព្រមជាមួយគ្នានេះ ដេីម្បីចូលរួមក្នុងការបង្ហាញពីទឹកចិត្ត និង ស្មារតីនៃការពង្រឹងកិច្ចសហការពាណិជ្ជប្រទេសទាំងពីរ កម្ពុជាប្តេជ្ញាចិត្ត ក្នុងការចូលរួមលេីកកម្ពស់ផលិតផលអាម៉េរិក ដោយនឹងទម្លាក់តម្លៃពន្ធលេី ១៩ប្រភេទផលិតផលពី ៣៥% មកត្រឹម ៥% ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print