កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងបទល្មើសគ្រឿងញៀន នៅស្រុកកងមាស

ចែករំលែក៖

ខេត្តកំពង់ចាម÷ កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី ៤ ខែ មេសាឆ្នាំ ២០២៥ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទ ល្មើសគ្រឿងញៀនមួយករណី ឈានទៅឃាត់ខ្លួនជន សង្ស័យម្នាក់ និងវត្ថុតាមមួយចំនួន នៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស បានឱ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងមានការសម្របសម្រួលនីតិវិធីពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានប្រើប្រាស់វិធានការញុះញង់ លុះនៅវេលាម៉ោង ១៥.៣០នាទី ថ្ងៃកើតហេតុ កម្លាំងជំនាញកងរាជ អាវុធហត្ថខេត្តកំពង់ចាម ៨នាក់ រថយន្ត០១ គ្រឿង ម៉ូតូចំនួន០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ែន ប៊ុណ្ណារិត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងមូលដ្ឋានកងរាជហត្ថស្រុកកងមាស ចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននេះ នៅចំណុចភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ឃាត់ខ្លួនជនសង្ស័យបាន ០១រូប មានទីលំនៅ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

...

ក្នុងករណីនេះផងដែរសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន÷ ម្ស៉ៅក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់ ទម្ងន់ ១.១៦ក្រាម និងទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ាកVivo ពណ៌ខ្មៅ ម៉ូតូ ០១ គ្រឿង ម៉ាកសង់សេ ១២៥ ព័ណ៍ខ្មៅ ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចអាវុធហត្ថបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print