រ៉ឺម៉កម៉ូតូពន្លះជាមួយម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស២នាក់បានរងរបួសធ្ងន់បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍រ៉ឺម៉កម៉ូតូបុកជាមួយម៉ូតូហុងដារសង់សេ១២៥ ស៊េរី២០១៥ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅតាមផ្លូវបេតុងផ្សារព្រៃទា មុខរោងចក្រH7 ភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុគេឃើញរ៉ឺម៉កម៉ូតូមួយគ្រឿងបើកតាមបណ្តោយផ្លូវបេតុខាងលើ ទិសដៅពីកើទៅលិច រីឯម៉ូតូហុងដារសេ១២៥ ស៊េរី ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CU-0625 ជិះដោយបុរសម្នាក់ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរ៉ឺម៉កម៉ូតូរ៉េចង្កូតទៅបុកម៉ូតូហុងដារសេ១២៥ ចំពេញទំហឹងបណ្តាលឲ្យភាគីទាំងសងខាងរងរបួសធ្ងន់ ចំណែករ៉ឺម៉កម៉ូតូនិងម៉ូតូរងការខូតខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយក្លីនិកឯកជនដឹកទៅព្យាបាល រីឯម៉ូតូនិងរ៉ឺម៉កម៉ូតូត្រូវបាននគរបាលជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅផ្នែកចរាចរណ៍ខណ្ឌដើម្បីរងចាំដោះស្រាយ ៕

image1 image2 image3

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print