រសៀលនេះ ! សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅដល់ប្រទេសឡាវហើយ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានរដ្ឋឡាវ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល អញ្ជើញទៅដល់ប្រទេសឡាវហើយ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន (Khamtay Siphandone) អតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវជាឪពុកបង្កើតរបស់ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នៅក្នុងឱកាស អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ជួបពិភាក្សាការងារជាមួយលោក Thongloun Sisoulith អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ និងលោកបណ្ឌិត Sonexay Siphandone នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print