ខេត្តព្រៃវែង ៖កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤ ទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រៃវែង និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង។
ពិធីនេះធ្វើនៅនៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានអគ្គលេខាធិការ សមាគមន៍អតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤ ទិសលើកដៅការងារឆ្នាំ២០២៥ របស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តព្រៃវែង និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងដាក់ទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រៃវែង ។
ក្នុងពិធីនេះដែរ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់លោក ឌុច គន្ធា អភិបាលរងខេត្ត តំណាងលោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកវរសេនីយ៍តំណាងលោកឧត្តមសេនីយ៍ទោ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអធិការនគរបាលក្រុង-ស្រុកទាំង ១៣ លោកមេបញ្ជាការផ្នែកសឹករងក្រុង-ស្រុកទាំង១៣ ព្រមទាំងលោកមេឃុំ/ចៅសង្កាត់ដែលពាក់ព័ន្ធផងដែរ ។
ពិធីនេះប្រារពធ្វើឡើងនៅ សាលប្រជុំធំទួលបារាយណ៍អណ្ដែត នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕