សេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) ខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនប្រជាពលរដ្ឋរស់នៅខេត្ត កំពង់ចាម និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ក្រសួង សាធារណការ និងដឹកជញ្ជូននឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៧១សេ ស្ថិតក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបថរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅចំណុចគល់ស្ពានត្រើយខាងកើត ស្ថិតនៅឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ដើម្បីឱ្យដំណើរការនៃការរៀបចំពិធីសម្ពោធផ្លូវជាតិលេខ៧១សេ នេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងបញ្ចៀសការកកស្ទះចរាចរណ៍ នៅកំណត់ផ្លូវជាតិលេខ ៧១សេ។ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូន ដំណឹងដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និង សាធារណជនទាំងអស់ សូមមេត្តាធ្វើការបញ្ចៀសចរាចរណ៍ ចាប់ពីចំណុចថ្នល់បែក ឃុំស្វាយទាប ស្រុក ចំការលើ រហូតដល់រង្វង់មូលគល់ស្ពានស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ

១- សម្រាប់រថយន្តធុនធ្ងន់ សូមបញ្ចៀសចរាចរណ៍ចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៥ ទើបបើកឱ្យចរារចរណ៍ជាធម្មតាឡើងវិញ។

២- សម្រាប់រថយន្តទេសចរណ៍ អាចធ្វើចរាចរណ៍ត្រឹមផ្លូវបំបែក ជិតសាលាឃុំព្រែកកក់ ស្រុក ស្ទឹងត្រង់ ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ រហូតដល់រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៥ ទើបបើកឱ្យចរាចរណ៍ជាធម្មតាឡើងវិញ។

៣- សម្រាប់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់ ដែលមានរថយន្តដឹកទំនិញធុនធ្ងន់ សូមបង្វែរ ចរាចរណ៍ទៅស្រុកចំការលើវិញ ឬតាមផ្លូវផ្សេង ចៀសវាងឆ្លងកាត់ស្ពាន។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សាធារណជនទាំងអស់ និងបងប្អូនធ្វើដំណើរឆ្លងកាត់តំបន់ ខាងលើ មេត្តាជ្រាបជាព័ត៌មាន និងសូមមានការយោគយល់ អធ្យាស្រ័យសម្រាប់ការបញ្ចៀសចរាចរណ៍ជា បណ្តោះអាសន្ននៅចំណុចខាងលើ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print