អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទាក់ ទិន នឹង ករណីដែល អាមេរិក ប្រកាសអនុវត្ត គោល នយោបាយ ដែល ហៅថា “ ពន្ធគយ ទៅវិញ ទៅមក ” លោក Stéphane Dujarric អ្នក នាំពាក្យ របស់ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមាននៅថ្ងៃទី ៤ ខែ មេសា ថា គ្មាន អ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មឡើយ ហើយបញ្ហាប្រឈមដែលប្រទេសអន់ខ្សោយ កំពុង ប្រឈមមុខគឺកាន់តែគួរឱ្យព្រួយបារម្ភ។
គេហទំព័រ «CCFR China state-controlled media » សង្គ្រាមពាណិជ្ជកម្មនឹងជះឥទ្ធិពលអវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការ ជំរុញ ឱ្យ សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព។
គេហទំព័រ «CCFR China state-controlled media » លោក Gavin Christopher Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ាអាមេរិក បានទាមទារ ឱ្យ រដ្ឋបាលកាលីហ្វ័រញ៉ា បង្កើតទំនាក់ទំនងយុទ្ធសាស្ត្រថ្មីជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា “កាលីហ្វ័រញ៉ាមិនមែនជាទីក្រុងវ៉ាស៊ីនតោនទេ ” ហើយថា គោលនយោបាយពន្ធគយ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក “មិនតំណាងឱ្យ ឆន្ទៈរបស់ប្រជាជ ន អាមេរិកឡើយ ” ។
គេហទំព័រ «CCFR China state-controlled media » អាមេរិក ប្រកាសអនុវត្តគោលនយោបាយដែលហៅថា “ ពន្ធគយទៅវិញទៅមក ”ចំពោះ ដៃគូពាណិជ្ជកម្មទាំងអស់នៅថ្ងៃទី ២ ខែមេសា តាម ម៉ោង តំបន់ ភាគ ខាងកើត សហរដ្ឋអាមេរិក ។ ទង្វើ របស់ អាមេរិក បាននាំ ឱ្យ មាន ការថ្កោលទោសពី ទូទាំងសកលលោក ភ្លាមៗ ដៃគូ ពាណិជ្ជកម្មអាមេរិកជាច្រើនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងច្បាស់លាស់ ហើយបញ្ជាក់ថា នឹងចាត់វិធានការតបតវិញ ៕
ដោយ ៖ សិលា