អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ២០២៥ ឧស្សាហកម្មផលិតកម្ម ព័ត៌មានវិទ្យា អេឡិចត្រូនិក របស់ ប្រទេសចិន បានកើនឡើង យ៉ាងឆាប់រហ័ស ការនាំចេញបន្តកើនឡើង ហើយនិន្នាការអភិវឌ្ឍន៍ជាទូទៅនៃឧស្សាហកម្មនេះគឺមានភាព ល្អ ប្រសើរ។
ចាប់ពីចូលឆ្នាំ ២០២៥មក តំបន់ នានា បាន បង្កើន ការ ច្នៃប្រឌិតថ្មី និងការ សិក្សាស្រាវជ្រាវ ផ្នែក ឧស្សាហកម្ម ផលិតកម្មព័ត៌មានវិទ្យា អេឡិចត្រូនិក ។ ទិន្នន័យ ថ្មី បំផុត បាន បង្ហាញថា ពី ខែ មករាដល់ខែកុម្ភៈឆ្នាំ ២០២៥ តម្លៃ បន្ថែមនៃឧស្សាហកម្មផលិតកម្ម ព័ត៌មានវិទ្យាអេឡិចត្រូនិកដែលស្របតាមទំហំស្តង់ដាររបស់ប្រទេសចិន បានកើនឡើង១០.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០២៤ អត្រាកំណើនខ្ពស់ជាងផ្នែកឧស្សាហកម្មនិងផលិតកម្មបច្ចេកវិទ្យាខ្ពស់ ក្នុងរយៈពេលដូចគ្នាត្រូវជា៤.៧% និង១.៥%ដោយឡែកពីគ្នា ។
គេហទំព័រ «CCFR China state-controlled media » ទន្ទឹមនឹងនេះ ការ នាំចេញ បាន ងើបឡើងវិញ ជាបន្តបន្ទាប់ ។ ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ ២០២៥ ល្បឿន កំណើន នៃ ទំហំតម្លៃ ទំនិញ នាំចេញ នៃ ឧស្សាហកម្មផលិតកម្ម ព័ត៌មានវិទ្យា អេឡិចត្រូនិក ដែលស្របតាមទំហំស្តង់ដាររបស់ប្រទេសចិន បាន កើនឡើង ១០.៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅ ឆ្នាំ២០២៤ ។
គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ន ស្តង់ដារអន្តរជាតិ ផ្នែក ឧស្សាកម្មផលិតកម្ម ព័ត៌មានវិទ្យា អេឡិចត្រូនិក ដែលបាន លើកឡើង និង កំណត់ ដោយ ប្រទេស ចិន មានចំនួនជាង ១២០ខ កម្លាំង ឥទ្ធិពល អន្តរជាតិ នៃ ឧស្សាហកម្ម នេះ បាន កើនឡើងជាបន្តបន្ទាប់៕
ដោយ ៖ សិលា