ប្រធានាធិបតី Trump ចង់ឱ្យសហរដ្ឋអាមេរិកកាន់កាប់ Greenland ប៉ុន្តែអ្នកជំនាញប៉ាន់ស្មានថា ចំនួនទឹកប្រាក់ដែលសហរដ្ឋអាមេរិកនឹងត្រូវចំណាយលើគំនិតនេះអាចឈានដល់រាប់ពាន់លានដុល្លារ។
លោកប្រធានាធិបតី Donald Trump បានអះអាងម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិក “100% នឹងទទួលបាន Greenland” ៣ជាកោះស្វយ័តដែលជាកម្មសិទ្ធិរបស់ដាណឺម៉ាកបើទោះបីជាគំនិតនេះប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងពីទីក្រុង Copenhagen និងសហគមន៍អន្តរជាតិក៏ដោយ។ លោកជឿជាក់ថា សេណារីយ៉ូដ៏ល្អបំផុតគឺថា សហរដ្ឋអាមេរិកអាចសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការបញ្ចូល Greenland ដោយមិនប្រើមធ្យោបាយយោធា ប៉ុន្តែមិនបដិសេធពីលទ្ធភាពនេះទេ។
“លោកប្រធានាធិបតីជឿជាក់ថា Greenland គឺជាទីតាំងដ៏សំខាន់ជាយុទ្ធសាស្ត្រ ហើយជឿជាក់ថាប្រជាជន Greenland នឹងកាន់តែប្រសើរឡើង ប្រសិនបើសហរដ្ឋអាមេរិកការពារពួកគេពីការគំរាមកំហែងដែលអាចកើតមាននៅក្នុងតំបន់អាក់ទិក។ លោកប្រធានាធិបតី Trump ប្តេជ្ញាបង្កើតសន្តិភាពយូរអង្វែងទាំងក្នុងប្រទេសនិងក្រៅប្រទេស”។
មន្ត្រីជាន់ខ្ពស់សេតវិមានបាននិយាយថា រដ្ឋបាល Trump កំពុងវិភាគចំនួនប្រាក់ដែលត្រូវការដើម្បីទិញ Greenland រួមទាំងថ្លៃដើមនៃការផ្តល់សេវារដ្ឋាភិបាលដល់ពលរដ្ឋនាពេលអនាគត។
“មានការពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីការចំណាយនិងអត្ថប្រយោជន៍នៃការទទួលបានហ្គ្រីនឡែន។ តើវាមានតម្លៃប៉ុន្មានដើម្បីរក្សាហ្គ្រីនលែនជាទឹកដីរបស់សហរដ្ឋអាមេរិក?” មន្ត្រីម្នាក់បាននិយាយថា ការវិភាគការចំណាយគឺផ្អែកលើសេណារីយ៉ូដែលប្រជាជនកោះនេះគាំទ្រវា។
យោងតាមសារព័ត៌មាន AP នៅឆ្នាំ 1917 សហរដ្ឋអាមេរិកបានទិញកោះចំនួន 3 ពីប្រទេសដាណឺម៉ាក ដែលបច្ចុប្បន្នជាកោះ Virgin របស់សហរដ្ឋអាមេរិកក្នុងតម្លៃ 25 លានដុល្លារជាមាស ស្មើនឹងជាង 600 លានដុល្លារនៅថ្ងៃនេះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគនិយាយថា ដោយផ្អែកលើតំបន់ និងទីតាំងយុទ្ធសាស្ត្រ ក៏ដូចជាកម្រិត GDP របស់ប្រទេសនាពេលបច្ចុប្បន្ន ចំនួនទឹកប្រាក់ដែលអាមេរិកត្រូវចំណាយដើម្បីទិញ Greenland នឹងមានទំហំធំជាង។
កោះ Virgin របស់សហរដ្ឋអាមេរិកមានផ្ទៃដីសរុប 1,910 km2 ខណៈតំបន់ Greenland មាន 2.16 លាន km2 ។ Greenland ស្ថិតនៅលើផ្លូវខ្លីបំផុតពីអាមេរិកខាងជើងទៅអឺរ៉ុប ដែលធ្វើឱ្យវាក្លាយជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ទីក្រុងវ៉ាស៊ីនតោន៕ដោយធីរីណា
រូបថត : AP