រដ្ឋាភិបាលមាន នីតិវិធីការងារខ្លួន ពាក់ព័ន្ធនឹងការដាក់ពន្ធរបស់អាម៉េរិក មកលើកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា មានប្រសាសន៍ថា ៖ ការដាក់ពន្ធរបស់អាមេរិកដល់ប្រទេសចំនួន ១៨០ ប្រទេសរួមទាំងកម្ពុជាផង គឺដើម្បីទាញទៅរកការចរចាណាមួយនាពេលខាងមុខ ក្នុងគោលដៅផ្ដល់ផលប្រយោជន៍ដល់អាមេរិកខ្លួនឯង។ ខណៈកម្ពុជា បានផ្ញើលិខិតជូនប្រធានាធិបតីអាមេរិករួចហើយ ដើម្បីស្នើសុំការចរចាឡើងវិញ ចំពោះការអនុវត្តពន្ធរវាងប្រទេសទាំងពីរ។

សម្តេចធិបតីលលើកឡើងថា ៖ រដ្ឋាភិបាលមាន នីតិវិធីការងារខ្លួន ពាក់ព័ន្ធនឹងការដាក់ពន្ធរបស់អាម៉េរិក មកលើកម្ពុជា។ នេះជាសារសម្តេចធិបតី ហ៊ុន ម៉ាណែត តបទៅកាន់ លោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ។

នាពិធីសម្ពោធស្ពាន អាកាសមរតកតេជោ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ឃើញ ថា អតីតមេដឹកនាំបក្ស ប្រឆាំង បានណែនាំឱ្យសម្តេចធ្វើនេះ ធ្វើនោះ ។

សម្តេចបាន លើកឡើងថា ជាមេដឹកនាំ បើចាំកូពីពីគេ គឺចប់ហើយ។ សម្តេច គូសបញ្ជាក់ថា ថ្នាក់ដឹកនាំខ្លះ បង្ហាញពីការឆ្លើយតបខ្លួន តាមហ្វេសប៊ុក ខ្លះបញ្ជូន ក្រុមការងារ ទៅ វ៉ាស៊ីនតោន ខ្លះ ត្រូវការពេលវេលា។

ត្រង់ន័យ ប្រមុខរដ្ឋាភិបាលបានអះអាងថា កម្ពុជាក៏មិនបាននៅស្ងៀមនោះដែរ ដោយគ្រាន់តែមិនបាន ផ្សាយតាម ហ្វេសប៊ុក។ សម្តេច បញ្ជាក់ថា ក្រុមការងាររដ្ឋាភិបាល បាន កោះប្រជុំគ្នា និងធ្វើការងារនេះ អស់រយៈពេល ៣៧ម៉ោង និង បន្តរហូតដល់៤១ម៉ោង ជាពេលដែលសម្តេចផ្ញើ លិខិតទៅលោកប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំ ដើម្បីសុំការចរចា។

សម្តេច បានបញ្ជាក់ថា សម្តេចមិនអាចធ្វើ រាល់ការងារដោយខ្លួនឯងនោះឡើយ ព្រោះសម្តេចមានរដ្ឋមន្ត្រី និងសេនាធិការ ដើម្បីជួយការងារ។
ជាមួយគ្នានេះដែរ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី កោតសរសើរដល់រដ្ឋបាលរជធានីភ្នំពេញ ដែលបានត្រៀមរួចរាល់ រៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ខណៈតាមការប៉ាន់ប្រមាណពលរដ្ឋ អាចចំណេញថវិកាជាង ១,៤លានដុល្លារ សម្រាប់ការធ្វើបុណ្យទាន តាមរយៈការជិះរថយន្តក្រុងឥតគិតថ្លៃនេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបន្តថា ៖ នៅពេលគេចោទយើងថាមិនធ្វើអ្វីទាំងអស់ ខ្ញុំមិនតប ប៉ុន្ដែខ្ញុំដើរតែសម្ពោធសមិទ្ធផលនានាដែលបានធ្វើផ្ទាល់នៅលើដីជូនដល់ប្រជាពលរដ្ឋ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖អ្វីដែលជាមោទនភាពបន្ថែមទៀតក្រៅតែពីសមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺ “ស្ពានអាកាសមរតកតេជោ” បានស្ថាបនាឡើងដោយកូនខ្មែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print