ក្រុម
Southampton បានក្លាយទៅជាក្រុមដំបូងគេដែលធ្លាក់ចេញពី ក្របខ័ណ្ឌPremier League បន្ទាប់ពីចាញ់ Tottenham 3-1ទៅលេងនៅ
Championship នៅរដូវកាលក្រោយ។
ក្រុមដែលដឹកនាំដោយលោក
Ivan Juric នេះក៏បានក្លាយជាក្រុមដំបូងគេនៅ Premier League ដែលត្រូវបានកាត់ចោល ដោយមានការប្រកួតរហូតដល់ 7 ប្រកួតទៀត។
Southampton ទទួលបាន១០ពិន្ទុប៉ុណ្ណោះក្នុងចំណោម៣១ប្រកួតចំណែកក្រុមបាតតារាងទី៤Wolvesមាន៣២ពិន្ទុ ទោះបីជាក្រុម Southampton ឈ្នះទាំ៧ប្រកួតចុងក្រោយក៏មិនសង្គ្រោះខ្លួនឯងបានទេ។
នៅក្នុងប្រវត្តិសាស្រ្តអង់គ្លេសPremier League មានតែ
Derby និង Huddersfield រក្សាកំណត់ត្រារួមគ្នាសម្រាប់ការកាត់ចោលលឿនបំផុតបន្ទាប់ពី 32 ប្រកួត។
...
ប៉ុន្តែពេលនេះ Southampton បានបង្កើតកំណត់ត្រាថ្មី។