សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើអ្វីទៅជាសញ្ញានៃសង្គមស៊ីវិល័យ?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា យើងត្រូវរួមគ្នា ដើម្បីសង្គមជាតិដែលល្អ ហើយអ្វីដែលខុសឆ្គង ត្រូវរួមគ្នាកែលម្អ នេះជាកិច្ចការដែលត្រូវធ្វើ ដោយរួមគ្នាធ្វើនូវអ្វីដែលល្អ លើកទឹកចិត្តការធ្វើអំពើល្អ រួមទាំងសកម្មភាពស្ម័គ្រចិត្តផ្សេងៗរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជា នេះជាអ្វីសញ្ញានៃសង្គមស៊ីវិល័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដាក់សម្ពោធឱ្យប្រើប្រាស់ស្ពានមរតកតេជោ ក្នុងរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សង្គមស៊ីវិល័យមិនមែនមានន័យថា មានលទ្ធភាពទិញរបស់ របរ ដើរបង្អួតគ្នានោះទេ តែជាការរៀបចំរស់នៅថ្លៃថ្នូរ គោរពគ្នា ប្រកាន់សីលធម៌ គុណធម៌ មនុស្សធម៌ នេះហើយហៅថា សង្គមស៊ីវិល័យ ហើយសង្គមស៊ីវិល័យ មិនមែនជាសង្គមមានលុយនោះទេ នេះជាអ្វីដែលប្រជាពលរដ្ឋខ្មែរមានទាំងអស់គ្នា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ទ្រព្យសម្បត្តិរបស់ពលរដ្ឋម្នាក់ៗមានការខុសគ្នា ហើយការខិតខំក៏ខុសៗគ្នាដែរ តែសីលធម៌ គុណធម៌ មិនមែនអ្នកណាក៏អាចធ្វើបាននោះទេ។ សម្តេចបន្តថា មិនមែនទាល់តែមានលុយ កសាងវត្ត ហៅថា ធ្វើបុណ្យនោះទេ តែការសាងសង់សំណង់មានគុណភាពល្អកុំឱ្យមានហានិភ័យ ក៏នេះជាការធ្វើជាបុណ្យផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print