ភ្នំពេញ៖ ជនសង្ស័យ១៨នាក់ក្នុង២ករណីផ្សេងគ្នាត្រូវនគរបាលខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនូវព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ ក្រោយពីឃាត់ធ្វើការសាកសួរ និងធ្វើតេសទៅលើទឹកនោមឃើញមានផ្ទុកនូវសារជាតិញៀនរួចមក និង១ករណីទៀតចោទពីបទបើកហ្គេមបាញ់ត្រី និងបើកល្បែងសុីសង។
សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះមាន១៨នាក់ពាក់ព័ន្ធគ្រឿងញៀន និង១៦នាក់និងករណីបើកល្បែងសុីសងហ្គេមត្រី២នាក់។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា ដោយមានបទបញ្ជាពីលោកអគ្គស្នងការរងនិ ងជាស្នងការរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក ងិន ពេជ្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យចុះសហការណ៍និងបង្ក្រាបជាក់ស្តែងក្នុងភូមិត្រពាំងឈូកមុខមន្ទីរពេទ្យព្រះកុសុមះដែលជាតំបន់ស្មុកស្មាញ ទើបលោកដឹកនាំ
កម្លាំងដោយសហការណ៍ជាមួយសាលាខណ្ឌសែនសុខចុះមកបង្ក្រាបឲ្យដូចភ្លៀងរលឹម ក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរចោលផ្ទះនិងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនបាន១៦នាក់ អ្នកបើកល្បែងសុីសង២នាក់ ដកហូតឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
គួររំលឹកថា កាលពីម៉ោង១២និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ គណៈបញ្ជាការឯកភាពខណ្ឌ
សែនសុខបានបើកប្រតិបត្តិការណ៍ឆ្មក់ចុះបង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀនដែលស្ថិតភូមិត្រពាំងឈូកក្នុងសង្កាត់ទឹកថ្លាដែលជាតំបន់ស្មុគស្មាញប្រមូលផ្តុំដោយក្មេងទំនើងបងតូចបងធំដែលតែងតែមកជួបជុំគ្នានិងជាជំរកសម្រាប់ប្រើប្រាស់គ្រឿងញៀនដែលក្នុងនោះឃាត់ខ្លួនបាន១៨នាក់ពីករណីយកមកធ្វើការសាកសួរ។
ប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធថា បើអ្នកជួញដូរឬក៏អ្នកប្រើប្រាស់គ្រឿងញៀន បើចាប់ហើយមិនគួរដោះលែងវិញទេ គួរតែយកទៅដាក់ក្នុងមណ្ឌល់កែប្រែឲ្យបានយូរផង កំុឲ្យមានពាក្យថាចាប់ហើយដោះលែងមកវិញមុខដដែលៗនោះវាមិនសមទេ៕
ដោយ៖ តុង សីហា
...