អន្តរជាតិ ៖ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅព្រឹកថ្ងៃទី៨ ខែមេសា តាមម៉ោងក្នុងតំបន់ លោកHan Duck-sooនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងនិងជាប្រធានាធិបតីស្តីទី បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំនេះ បាន កំណត់ ជា ផ្លូវការ ថា កូរ៉េខាងត្បូង នឹង រៀបចំ ការ បោះឆ្នោត សកលមុនពេលកំណត់ពោលគឺនឹងប្រព្រឹត្តិទៅនៅ ថ្ងៃ ទី ៣ ខែ មិថុនាខាងមុខ។
គេហទំព័រ «CCFR China state-controlled media » លើសពីនេះ លោកHan Duck-sooក៏បានប្រកាសទៀតថា ដើម្បីជំរុញឱ្យប្រជាជនកូរ៉េខាងត្បូងចូលរួមបោះឆ្នោតយ៉ាងសកម្ម រដ្ឋាភិបាលកូរ៉េខាងត្បូងបានកំណត់យកថ្ងៃទី ៣ ខែមិថុនា ជាថ្ងៃឈប់សម្រាកបណ្តោះអាសន្ន៕
...
ដោយ ៖ សិលា