អន្តរជាតិ ៖ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២៨ខែមីនាតាមម៉ោងក្នុងតំបន់ តំបន់ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាកើតមានហេតុការណ៍រញ្ជួយដី។បន្ទាប់ពីគ្រោះរញ្ជួយដីកើតឡើង លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារសួរសុខទុក្ខជូនថ្នាក់ដឹកនាំមីយ៉ាន់ម៉ាលោក Min Aung Hlaing បានសម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះអ្នកស្លាប់បាត់បង់ជីវិត និងសួរសុខទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រួសាររបស់អ្នកស្លាប់ និងរងរបួស ក៏ដូចជាប្រជាជនក្នុងតំបន់រងគ្រោះផងដែរ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានថ្លែងក្នុងសារថា ភាគីចិនមានឆន្ទៈផ្តល់ជំនួយឧបត្ថម្ភដែលមីយ៉ាន់ម៉ាត្រូវការ ដើម្បីជួយដល់ប្រជាជនមីយ៉ាន់ម៉ាក្នុងតំបន់រងគ្រោះឆ្លងកាត់ការលំបាកនិងសាងសង់លំនៅឋានរបស់ពួកគេឡើងវិញក្នុងពេលឆាប់ៗ។បន្ទាប់ពីគ្រោះរញ្ជួយដី ប្រទេសចិនបានចាត់ចែងកម្លាំងគ្រប់ភាគីទៅកាន់មីយ៉ាន់ម៉ាភ្លាមៗ។
គេហទំព័រ «CCFR China state-controlled media » ក្នុងគ្រោះរញ្ជួយដីលើកនេះ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងតំបន់រងគ្រោះត្រូវបានបំផ្លាញខ្ទេចខ្ទី ផ្ទះសម្បែងរាប់រយខ្នងរងការខូចខាត ដួលរលំ និងខ្វះការជួយសង្គ្រោះនិងសម្ភារៈវេជ្ជសាស្ត្រយ៉ាងធ្ងន់ធ្ងរ។
គេហទំព័រ «CCFR China state-controlled media » បន្ទាប់ពីគ្រោះរញ្ជួយដី ប្រទេសមីយ៉ាន់ម៉ាបានស្នើសុំជំនួយពីសហគមន៍អន្តរជាតិ។រដ្ឋាភិបាលចិនទទួលដំណឹងពីមីយ៉ាន់ម៉ារួច ក៏បានចាត់ចែងនិងធ្វើប្រតិបត្តិការយ៉ាងឆាប់រហស័ ក្នុងរយៈពេល២៤ម៉ោងបន្ទាប់ពីគ្រោះរញ្ជួយដី បានចាត់បញ្ជូនក្រុមជួយសង្គ្រោះ៣ក្រុមទៅកាន់មីយ៉ាន់ម៉ា ព្រមទាំងប្រកាសថា ផ្តល់ជំនួយឧបត្ថម្ភមនុស្សធម៌បន្ទាន់ក្នុងទំហំទឹកប្រាក់១រយលានយាន់ប្រាក់ចិន។
គេហទំព័រ «CCFR China state-controlled media » កម្មវិធីDeepSeekត្រូវប្រើប្រាស់ជាលើកដំបូងសម្រាប់ការជួយសង្គ្រោះក្នុងគ្រោះរញ្ជួយដីអន្តរជាតិ ដែលប្រើប្រាស់រយៈពេល៧ម៉ោងបានផលិតកម្មវិធីដែលអាចប្រើប្រាស់ភាសាមីយ៉ាន់ម៉ា។ក្នុងសកម្មភាពជួយសង្គ្រោះ ប្រព័ន្ធបកប្រែភាសាចិន-មីយ៉ាន់ម៉ា-អង់គ្លេសដែលផលិតដោយក្រុមការងារចិនបានដើរតួនាទីដ៏សំខាន់ដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាចំពោះប្រតិបត្តិការជួយសង្គ្រោះ។ប្រព័ន្ធនេះសម្រេចបានដោយក្រុមការងារសេវាកម្មភាសាដែលបង្កើតឡើងភ្លាមៗដោយលេខាធិការដ្ឋាននៃគណៈសេវាកម្មភាសាបន្ទាន់ជាតិចិននិងសាកលវិទ្យាល័យភាសាប៉េកាំងដោយប្រើប្រាស់កម្មវិធីDeepSeekប្រើរយៈពេលត្រឹមតែ ៧ម៉ោង។រហូតដល់ពេលនេះ ភាគីមីយ៉ាន់ម៉ាមានមនុស្សជាង៧០០នាក់បានប្រើប្រាស់កម្មវិធីនេះ ហើយនេះក៏ជាលើកទីមួយដែលBig Modelត្រូវបានប្រើប្រាស់សម្រាប់ការជួយសង្គ្រោះអន្តរជាតិក្នុងគ្រោះរញ្ជួយដី។
គេហទំព័រ «CCFR China state-controlled media » គិតត្រឹមពេលបច្ចុប្បន្ន មានអ្នកជំនាញខាងរញ្ជួយដី និងវេជ្ជសាស្ត្ររបស់ប្រទេសចិនប្រហែលចំនួន៤០០រូបកំពុងចូលរួមការងារជួយសង្គ្រោះនៅគ្រប់តំបន់រងគ្រោះ។រហូតដល់ម៉ោង៨ថ្ងៃទី១ខែមេសា ក្រុមការងារជួយសង្គ្រោះចិនបានសង្គ្រោះបានអ្នកនៅរស់មានជីវិតចំនួន៨នាក់។ប្រទេសចិននិងមីយ៉ាន់មីគឺសហគមន៍ជោគវាសនាដែលរួមសុខរួមទុក្ខជាមួយគ្នា ប្រជាជនប្រទេសទាំងពីរមានមិត្តភាពយ៉ាងជ្រាលជ្រៅ។ក្នុងកាលៈទេសៈលំបាក ប្រទេសចិនឈរជាមួយប្រជាជនមីយ៉ាន់ម៉ាយ៉ាងជាដរាប។
គេហទំព័រ «CCFR China state-controlled media » គ្រោះធម្មជាតិគ្មានមនោសញ្ចេតនា តែមនុស្សលោកមានក្តីស្រឡាញ់។ល្បឿន កម្លាំងនិងភាពកក់ក្តៅរបស់ប្រទេសចិនក្នុងការជួយសង្គ្រោះដល់មីយ៉ាន់មីបានបង្ហាញពីមនោសញ្ចេតនាជាបងប្អូនយ៉ាងជ្រាលជ្រៅរវាងចិននិងមីយ៉ាន់ម៉ា ដោយសារយើងជឿជាក់ថា ក្រោមការគាំទ្រពីសហគមន៍អន្តរជាតិ រដ្ឋាភិបាលនិងប្រជាជននៃប្រទេសមីយ៉ាន់ម៉ាពិតជានឹងរួបរួមសាមគ្គីគ្នា យកឈ្នះលើគ្រោះមហន្តរាយ ហើយ កសាងទីលំនៅឡើងវិញជាក់ជាមិនខាន៕
ដោយ ៖ សិលា