ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នេះ ប្រមុខរាជរដ្ឋាភិបាល បានប្រកាសលើកលែងទោសទណ្ឌ បំណុលពន្ធ និងការផាកពិន័យទាំងឡាយ ចំពោះធុរកិច្ចដែលកំពុងមានដំណើរការនៅក្នុងបណ្តាខេត្តភាគឦសាន ប្រសិនអាជីវកម្មទាំងនោះស្ម័គ្រចិត្តចុះបញ្ជីពន្ធដារ នៅក្នុងឆ្នាំ២០២៥នេះ។ ការប្រកាសបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឡើងនៅក្នុងពិធីប្រកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន»។
សម្តេចមហាបវរធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគ នៅក្នុងខេត្ត ភាគឦសាន រួមមាន៖ ខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី គឺមិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ គឺលើកទឹកចិត្តទាំងអ្នកវិនិយោគ ក្នុងស្រុក ជាពិសេសអ្នកវិនិយោគនៅក្នុងខេត្តទាំងនោះតែម្តង។
សម្តេចមហាបវរធិប តី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការរៀបចំនេះឡើងគឺឆ្លើយតបនឹងអ្វីដែលជាការចង់បាន ចង់ឃើញរបស់ប្រជាពលរដ្ឋ ហើយយើងបានពង្រឹងខ្លួនឯងដើម្បីយើងដើរទៅមុខ រត់ទៅមុខឱ្យលឿនខ្លួនឯង តា មរយៈការទាញ ចូលនៅវិនិយោគ ក៏ដូចជាការបង្កើនសកម្មភាព វិនិយោគនៅនឹងកន្លែង។
ជាមួយនឹងកម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅខេត្តភាគឦសាន សម្តេចមហាបវរធិប តី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសូមបញ្ជាក់ថា ការលើកលែង និងអនុគ្រោះទាំងអស់នេះ មិនមែនសំដៅទៅលើ តែវិនិយោគិនពីក្រៅប្រទេសនោះទេ វិនិយោគិនក្នុងប្រទេស ក៏យើងលើកឱ្យដូចគ្នា ហើយក៏មិនសំដៅតែវិនិយោគពីក្រៅខេត្តដែរ វិនិយោគិនក្នុងខេត្តក៏យើងកាន់តែលើកទឹកចិត្តទៅទៀត»។
សម្តេចមហាបវរធិប តី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា បើអ្នកក្នុងខេត្តទាំង ៤នេះ ត្រូវការបើករមណីយដ្ឋាន រោងចក្រ ឫកន្លែងកសិកម្ម សូមធ្វើ រាជរដ្ឋាភិបាលនឹងជួយដល់វិនិយោគិនទាំងអស់ ហើយសំខាន់បំផុត រាជរដ្ឋាភិបាលបានដាក់ចេញនូវទុនថវិកា សម្រាប់កម្ចី ក្នុងអត្រាការប្រាក់ដែលទាបនោះគឺសម្រាប់ផ្តោតខ្លាំងទៅលើវិនិយោគិនក្នុងស្រុកនេះតែម្តង។
សម្តេចមហាបវរធិប តី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ការវិនិយោគ គឺយើងចង់ជំរុញលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ ដូចនេះខេត្តទាំង៤ ជាពិសេសខេត្តដែលមានសក្តានុពលធនធានធម្មជាតិ សូមធ្វើការគិតគូរពីឱ្យបានច្បាស់លាស់ កំណត់ឱ្យច្បាស់ថា កន្លែងណាជាតំបន់ឧស្សាហកម្ម កន្លែងណាជាកន្លែងទេសចរណ៍ យើងគួរត្រៀមឱ្យបានរួចរាល់ជាមុន។
សូមបញ្ជាក់ដែរថា កម្មវិធីពិសេសនេះត្រូវបានគិតគូរឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីឆ្នាំ២០២៤ ក្នុងគោលដៅជំរុញការអភិវឌ្ឍនៅ ក្នុងខេត្តទាំង៤ ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា រួមមានខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ ការគិតគូររៀបចំនូវ «កម្ម វិធីពិសេស» នេះ កើត ចេញ ពីមហិច្ឆតា ចង់ជំរុញបង្កើននូវសកម្មភាព សេដ្ឋកិច្ចដល់បណ្ដា ខេត្ត ដែលស្ថិតនៅឆ្ងាយពីមជ្ឈមណ្ឌល កំណើន ក៏ដូចជាដើម្បីធ្វើពិពិធ កម្ម សេដ្ឋកិច្ច តាមតំបន់ និងតាមវិស័យ។ «កម្មវិធីពិសេស» នេះ ក៏ជាកម្មវិធីលើកទឹកចិត្តដល់វិស័យឯកជន ដែល មានលក្ខណៈសាមញ្ញ, ចំគោលដៅ និង ភាពអនុគ្រោះខ្ពស់ និងត្រូវបានរៀបចំឡើងដោយឈរលើទស្សនា ទានចំនួន ៣ រួមមាន៖
ទី១៖ កែប្រែមុខមាត់នៃខេត្តទាំងបួននៅភូមិភាគឦសាន ឱ្យក្លាយ ជា ខេត្ត ដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម, កសិ-ឧស្សាហ កម្ម និងទេសចរណ៍ ឈរលើកត្តាទាយជ្ជទានរបស់ខេត្តនីមួយៗ និងដោយ មានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងគោលនយោបាយ ជាតិ នានា។
ទី២៖ ដោះស្រាយបញ្ហាប្រឈមជាក់ស្ដែង ដែលនាំមកនូវលទ្ធផល រហ័ស ជាពិសេសកត្តាជំរុញការទាក់ទាញវិនិយោគឯកជន។
ទី៣៖ ជំរុញសហថាមពលដែលកើតចេញពីការប្រមូលផ្តុំ (Clustering Effects) ដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) ជាជាងការ វិនិយោគដែលមានលក្ខណៈ រាយ ប៉ាយ និងមិនអាចផ្សារភ្ជាប់គ្នាបាន។
«កម្មវិធីពិសេស» នេះ បានកំណត់យកវិស័យអាទិភាពចំនួន៣ គឺ៖ កសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដោយហេតុថា វិស័យ ទាំង៣នេះ មានលក្ខណៈសមស្របតាមកត្តាទាយជ្ជទានដែល មាន ស្រាប់ ក្នុងខេត្តទាំងបួន និងមានភាពបំពេញបន្ថែម ឱ្យគ្នាទៅវិញ ទៅ មក។
ដើម្បីលើកទឹកចិត្តដល់ការវិនិយោគក្រោម «កម្មវិធីពិសេស»នេះ, រាជរដ្ឋាភិបាលនឹងផ្ដល់ការគាំទ្រតាមរយៈវិធានការសំខាន់ៗចំនួន ៣ ប្រភេទ រួមមាន៖ ទី១) វិធានការផ្នែកពន្ធដារ និងពន្ធគយ, ទី២) ការ ផ្តល់ ហិរញ្ញប្បទាន ក្រោមអត្រាការប្រាក់សមរម្យ, និងទី៣) ការជួយ កាត់ បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និង ការគាំទ្រស កម្ម ភាព វិនិយោគឯកជន។ វិធានការទាំងនេះ នឹងត្រូវអនុវត្តចំពោះ គម្រោង វិនិយោគ ឬសកម្មភាពធុរកិច្ច ដែលត្រូវបានចុះបញ្ជីជាគម្រោងវិនិ យោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.), គម្រោងពង្រីកនៃ គ.ល.គ. ដែលមានស្រាប់, គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច របស់ សហគមន៍កសិកម្មទំនើប និងគម្រោងវិនិយោគ ឬសកម្មភាពធុរ កិច្ចរបស់សហគមន៍ទេសចរណ៍ ដែលត្រូវចាប់ផ្តើមដំណើរការពីឆ្នាំ ២០២៥ ដល់ ២០២៨៕
ដោយ ៖ សិលា
