បុរសម្នាក់រើសបានកាំភ្លើងAK កាន់ដើរសម្ញែងប្រុងយកទៅបាញ់សងសឹកគេ ត្រូវសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល: កម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដើរកាន់កាំភ្លើងAK ប្រុងយកទៅបាញ់សងសឹកគូទំនាស់។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅចំណុចបឹងជំនីក ភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

កម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ លុយ សុស អាយុ ៤៥ ឆ្នាំ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កម្លាំងយើងកំពុងល្បាតតាមភូមិសាស្ត្ររបស់ខ្លួនបានប្រទះឃើញជនសង្ស័យម្នាក់កំពុងដើរតាមផ្លូវ ដោយមានកាន់កាំភ្លើង AK នៅនឹងដៃ។ ភ្លាមៗនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងមួយចំនួន ដើម្បីយកទៅសួរនាំ។

វត្ថុតាងដែលចាប់យកបានរួមមាន៖
1. កាំភ្លើងម៉ាក AK ១ ដើម
2. បង់គ្រាប់ ១
3. គ្រាប់កាំភ្លើង ១៨ គ្រាប់
4. កាបូបលុយពណ៌ខ្មៅ ១
5. ក្រណាត់យ័ន្តពណ៌ក្រហម ១
6. ចង្កូមជ្រូក ១
7. ខ្សែដៃអង្កាំជ័រ ១ ខ្សែ
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កាំភ្លើង AK នេះខ្លួនរើសបាននៅក្រោមស្ពានក្រពើហា ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅខេត្តកណ្តាល ហើយមានបំណងយកទៅបាញ់សងសឹកពួកអ្នកដែលធ្លាប់រករឿងជាមួយខ្លួន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បន្តស៊ើបអង្កេតបន្ថែម ដើម្បីរកមើលថា តើមានការពាក់ព័ន្ធជាមួយករណីផ្សេងទៀតដែរឬទេ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print