ប្រទះឃើញសាកសពបុរសម្នាក់ជាជាងកាត់សក់ ជាប់ផ្លូវរថភ្លើង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាជាងកាត់សក់ចល័តត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែងនៅតាមបណ្ដោយផ្លូវរថភ្លើងក្រោយវត្តនាគវ័ន បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៩ ខែមេសាឆ្នាំ២០២៥ ស្ថិតតាមផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់ទី០២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៖

     សាកសពជនរងគ្រោះខាងលើមានឈ្មោះពង្ស រតនៈអាយុ៣៣ឆ្នាំជាជាងកាត់សក់ចល័តស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។ 

   បើតាមព័ត៌មានពីអ្នកជិតខាងបានឲ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់បន្ទប់ជួលបានមកបន្ទប់ដើម្បីទារលុយថ្លៃបន្ទប់ជួលដោយបានហៅជនរងគ្រោះខាងលើពុំឮឆ្លើយក៍បានរុញទ្វារចូលប្រឃើញជាងកាត់សក់រូបនោះដេកផ្កាប់មុខស្លាប់និងឃើញមានក្អួតធ្លាក់ឈាមនៅទីតាំងចំនុចកើតហេតុផងដែរ ។ភ្លាមៗនោះក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងហើយរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកក់ទី២ទាក់ទងហៅនគរបាលជំនាញចុះទៅត្រួតពិនិត្យ ។

     ក្រោយមក សមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងទៅសមត្ដកិច្ចជំនាញផ្នែកកោសល្យ វិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះពិនិត្យដោយបានបានសន្និដ្ឋានថាស្លាប់ដោយសារ គាំងបេះដូង។ បច្ចុប្បន្នសពលើសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចក៏ប្រគល់អោយសាច់ញ្ញាតិយកធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print