រថយន្តកុងតីន័របើកឡើងស្ពានអាកាសមរតកតេជោទាក់ផ្លាកហាមរថយន្តធុនធំឡេីងស្ពាន បណ្ដាលឱ្យបាក់ផ្លាកធ្លាក់រងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកុងតីន័រ១គ្រឿង បានបើកទាក់ផ្លាកហាមរថយន្ដធុនធំកំណត់កម្ពស់រថយន្ត នៅចំណុចគល់ស្ពានអាកាសមរតកតេជោ ធ្លាក់ចុះមកក្រោម១ផ្ទាំង និង១ផ្ទាំងទៀតធ្លាក់នៅលើដំបូលរថយន្ត បណ្ដាលអោយរងការខូចខាត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅត្រង់ចំណុចគល់ស្ពានអាកាសមរតកតេជោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់បើករថយន្តកុងតីន័រធុនធំមួយគ្រឿង ពាក់ផ្លាកលេខព្រះសីហនុ 3A – 2136 ធ្វើដំណើរចុះពីលើស្ពានច្បារអំពៅ ក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចគល់ស្ពានអាកាសមរតកតេជោ រថយន្តបានបើកឡើងស្ពាន ប៉ុន្តែតៃកុងរថយន្តខ្វះការប្រុងប្រយ័ត្នបានបើកទាក់ផ្លាកដែកកំណត់កម្ពស់រថយន្តសម្រាប់ឆ្លងកាត់ស្ពានបណ្តាលឱ្យបាក់ធ្លាក់ចំនួន១។ ភ្លាមៗនោះតៃកុងរថយន្តបានថយរថយន្តកុងតីន័រមកក្រោយវិញ បណ្តាលឱ្យធ្លាក់រនាំងដែក១ផ្ទាំងទៀត នៅលើដំបូលរថយន្តខាងលើរងការខូចខាត។

...

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print