លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ទោះបីអ្នកវិភាគខាងសេដ្ឋកិច្ចមានមតិយោបល់ផ្លែកៗគ្នាក៏ដោយ = ក៏មិនអាចកែប្រែជំហររបស់លោកត្រាំបានទេ?
២- វៀតណាមបានបញ្ចុះអត្រាពន្ធទំនិញសហរដ្ឋអាមេរិកមកនៅសូន្យ = ក៏ប៉ុន្តែនៅតែមិនអាចធ្វើឲ្យលោកត្រាំផ្លាស់ប្តូរការសម្រេចរបស់គាត់បានដែរ។
៣- ការនិយាយថាមន្ត្រីនៅជុំវិញសម្តេចតេជោប្រុងតែរត់ចោលសម្តេច = វាគ្រាន់តែជាការវ៉ៃស្មានក្នុងចេតនាអាក្រក់ប៉ុណ្ណោះ មិនមែនជាការពិតទេ។
៤- ខ្មែរទូទៅមិនចង់ទៅរស់នៅប្រទេសផ្សេងទេ = ដោយសារប្រទេសផ្សេងមិនមានសន្តិភាពស្ថិរភាពនយោបាយរឹងមាំដូចកម្ពុជាទេ។
៥- អំណាចរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីឆន្ទៈប្រជាជនកម្ពុជា = ជាអំណាចរឹងមាំ មិនមែនជាអំណាចចម្បើងដូចអ្នកខ្លះថាទេ?
៦- សន្តិភាពនៅកម្ពុជាសព្វថ្ងៃគឺរឹងមាំខ្លាំងណាស់លើសពីសម័យមុនៗ = ពីមុនៗកម្ពុជាមិនមានសន្តិភាពរឹងមាំទេព្រោះមានកម្លាំងប្រឆាំងនៅក្នុងប្រទេសផងនិងនៅក្រៅប្រទេសផង?
៧- ឯនៅសម័យសព្វថ្ងៃមានកម្លាំងប្រឆាំងរប៉េះរប៉ោះនៅតែក្រៅប្រទេសទេ = ដែលគ្មានលទ្ធភាពមានឥទ្ធិពលមកក្នុងប្រទេសទេ។
៨- ឯកម្លាំងប្រឆាំងក្នុងប្រទេសគ្មានលទ្ធភាពងើបឡើងបានទេ = ព្រោះស្ថិតនៅក្រោមឥទ្ធិពលនៃគោលការណ៍ងើបមួយវ៉ៃមួយ?
៩- ការនិយាយថាមន្ត្រីខ្មែរប្រុងតែរង់ចោលស្រុក = ជាការនិយាយប្រមាថមន្ត្រីខ្មែរហួសហេតុពេកនិងផ្ទុយពីការពិតហើយ។
១០- សហរដ្ឋអាមេរិកដែលបានចំណាយលុយលើសគេឯងគឺចង់មានឥទ្ធិពលលើពិភពលោ = ឯលោកត្រាំកាត់ថវិកាជំនួយពីគ្រប់ប្រទេសនិងងម្លើងអត្រាពន្ធលើទំនិញនាំចូលសហរដ្ឋអាមេរិកក៏ចង់ត្រួតត្រាពិភពលោកដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print