អ្នកនាំពាក្យ÷ ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ននៅថ្ងៃស្អែកនេះហើយ

ចែករំលែក៖

ខេត្តពោធិ៍សាត់÷ លោកផនរឹម អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងនៅលើបណ្ដាញសង្គម facebook ឲ្យដឹងថា

ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ នឹងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ននៅថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៥ស្អែកនេះហើយ។

ការបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ននេះ មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុន និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ការអនុញ្ញតិនេះ គឺសម្រាប់រថយន្តគ្រួសារ និងម៉ូតូ ចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច និងមិនអនុញ្ញាត្តិឲ្យឈប់យានយន្តលេីស្ពានជាដាច់ខាត ដើម្បីធានាសុវត្ថិភាព។ដោយឡែក ចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រេីប្រាស់ផ្លូវវាងដដែល។
គួរបញ្ជាក់ថា ស្ពានលេខ២៨នេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់ស្ទើរ ១០០%ហើយ ។

ក្រោយពេលបញ្ចប់ការបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ យើងនឹងបិទចរាចរណ៍លើស្ពានមួយរយៈទៀត(បន្តប្រើផ្លូវវាង)ដើម្បីឱ្យការដ្ឋានបង្ហើយកិច្ចការរបស់ខ្លួនដូចជា៖ ដាក់បង្កាន់ដៃ, អ៊ុតAC, គូសគំនូសចរាចរណ៍, បំពាក់ផ្លាកសញ្ញាចរាចរណ៍ និងកិច្ចការការបន្ទាប់មន្សំមួយចំនួនទៀត។

...

សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តសប្បាយដោយសុខសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print