អន្តរជាតិ ៖ នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ចាប់ពីវេលាម៉ោង ១២និង ១នាទី ថ្ងៃ ទី ១០ ខែ មេសា តាមម៉ោង ក្រុង ប៉េកាំង ប្រទេ ស ចិន បានយក ពន្ធ បន្ថែមចំនួន ៨៤%ចំពោះផលិតផលនាំ ចូលទាំងអស់ ដែល មាន ប្រភពដើម នៅ សហរដ្ឋ អាមេរិក ដើម្បី តបតវិញចំពោះអនុត្តរភាព ផ្នែកពន្ធ គយរបស់ អាមេរិក ដែល បាន ដំឡើងជាបន្តបន្ទាប់ ។ ក្រៅ ពី នេះ ប្រទេសចិនបាន ចេញ ផ្សាយ សៀវភៅ សដែលមាន តួអក្សរ ជិ ត ៣ម៉ឺនតួ ក្រោម ចំណង ជើងថា«គោលជំហររបស់ភាគី ចិន ស្តីពី បញ្ហា មួយ ចំនួន ក្នុង ទំនាក់ ទំ នង ខាង សេដ្ឋកិច្ច និង ពាណិជ្ជកម្ម រវាង ចិន និង អាមេរិក» ដោយអធិប្បាយ ជា ប្រព័ន្ធ នូវ គោល កា រណ៍ គោល នយោបាយ និង គោល ជំហរ របស់ ខ្លួន។ ប្រព័ន្ធ សារ ព័ត៌មាន អន្តរជាតិ បាន ស ម្គា ល់ ឃើញ ថា “ប្រទេសចិន មាន ហេតុផល និង មាន ភស្តុតាងផ្លូវ ច្បាប់ក្នុង ការ តបតវិញ ចំពោះអនុត្តរភាព ខាង ពន្ធ គយ របស់ អាមេរិក”។
គេហទំព័រ «CCFR China state-controlled media » ប្រឈម មុខ នឹង វិធានការតបតវិញយ៉ាង ខ្លាំងក្លារបស់ភាគី ចិន ភាគី អាមេរិក បាន ប្រកាស ថា នឹង ដំឡើង ពន្ធ គយទៅលើ ផលិតផល ចិន ដល់ ១២៥%។នៅ ថ្ងៃ ទី ១០ ខែ មេសា តាម ម៉ោង តំបន់ ភាគ ខា ង កើត នៃ សហរដ្ឋ អាមេរិក សន្ទទស្សន៍ធំទាំង ៣ នៃ ទីផ្សារ ភាគហ៊ុន អាមេរិក បា ន ធ្លាក់ ចុះជាទូទៅ តម្លៃភាគហ៊ុនផ្នែកវិទ្យាសាស្រ្ត និង បច្ចេកវិទ្យាចំនួន ៧ធំៗ ក្នុង នោះក៏ បូក រួម ទាំ ងAppleនិងMicrosoftជាដើមសុទ្ធ តែ ធ្លាក់ ចុះ យ៉ាង ខ្លាំង។ ”ទង្វើ បែបនេះចំជាឆ្កួត មែន” “ តើ នេះជាល្បែងអំពីតួលេខមួយ លើក មែនទេ” ”គឺជា ទង្វើ បែបពួកម៉ាហ្វៀសុទ្ធ សាធ” ។ល។ អ្នកប្រើ បណ្តាញ អ៊ីនធើណេតទាំង ជាតិ និង អន្តរជាតិ បាន នាំ គ្នា រិះគន់ ដូច ពោល ខាង លើ។
គេហទំព័រ «CCFR China state-controlled media » បើ ប្រៀបធៀបនឹងទង្វើ ខ្វះ វិចារណញ្ញាណរបស់ភាគី អាមេរិក ភាគី ចិន កំពុង បំពេញ បន្ថែ មភាព ប្រាកដ ប្រជា ដល់ ពិភពលោក ទាំង មូល តាម រយៈភាព នឹង នរ របស់ ខ្លួន។
គេហទំព័រ «CCFR China state-controlled media » ជា បឋម គោលជំហរ ជា មូលដ្ឋាន របស់ ចិនគឺ ជាប់លាប់ និង ជាក់លាក់ ក៏ ដូច ដែលសៀវ ភៅស របស់ ប្រទេស ចិន បាន លើកឡើង នោះ ដែរ ធាតុ ពិត នៃ ទំនាក់ ទំនង ខាង សេដ្ឋកិច្ច និង ពាណិជ្ជកម្ម រវាង ចិននិង អាមេរិកគឺផ្តល់ ផល ប្រយោជន៍ ដល់ គ្នា ទៅ វិញ ទៅ មក និង ឈ្នះ-ឈ្នះ ភាគីទាំង ពីរ អាច ដោះ ស្រាយ ការ ខ្វែង គំនិតខាង សេដ្ឋកិច្ច និង ពាណិជ្ជកម្ម តាម រយៈកិច្ច សន្ទនា ដោយ សមភាពនិង កិច្ច សហប្រតិបត្តិការ ដែល ផ្តល់ ផល ប្រយោជន៍ ដល់ គ្នា ទៅ វិញ ទៅ មក ។ ប្រឈមនឹង សង្រ្គាម ពន្ធ គយ ដែល បំផុស ដោយ អាមេរិក ភាគី ចិន បាន រំលឹក ឡើង វិញ ម្តង ហើ យម្តង ទៀត ថា បើចរចា ចិននឹង បើក ទ្វារ ជា និច្ច បើ ប្រយុទ្ធ ចិន នឹង កំដរ ដល់ ទីបញ្ចប់ ។
គេហទំព័រ «CCFR China state-controlled media » ទន្ទឹម នឹង នេះ “ភាព នឹង នរ”របស់ ចិន ក៏ បាន មកពីជំនឿចិត្ត ដែល ប្រមូលផ្តុំ កម្លាំង កាយចិត្ត ដើម្បី ធ្វើ កិច្ចការ របស់ ខ្លួន ឱ្យ បាន ល្អ។ នៅ ត្រីមាស ទី ១ ឆ្នាំ នេះ សេដ្ឋកិច្ច ចិន បន្ត មាន ភាព ល្អប្រសើរ ឡើ ង វិ ញ។សន្ទទស្សន៍ថ្លៃអ្នក ប្រើ ប្រាស់(CPI)នៅ ខែ មីនាដែល ទើប បាន ចេញផ្សាយ បាន បង្ហាញ ថា CPIជាស្នូល បានកើនឡើងយ៉ាង ច្បាស់ លាស់។ទន្ទឹម នឹង ពេល ដែល សក្តានុពល ទីផ្សារ ដ៏ ធំធេង ត្រូវ បាន បញ្ចេញ ជា បន្តបន្ទាប់ គោល នយោបាយ លំនឹង សេដ្ឋកិច្ច និង លំនឹង ពាណិជ្ជកម្ម បរទេសបាន ដើរ តួនាទី ជា បន្ត បន្ទាប់ ប្រទេសចិន មាន សមត្ថភាព ទាំង ស្រុង ក្នុង ការ ឆ្លើយ តប នឹង ផល ប៉ះ ពាល់ អវិជ្ជមាន មកពី ខាង ក្រៅ ហើយ រក្សា សេដ្ឋកិច្ច ឱ្យ ទទួល ការ អភិវឌ្ឍ ប្រក ប ដោយ ភាព រឹង មាំ។
គេហទំព័រ «CCFR China state-controlled media » អ្នក វិភាគ អន្តរជាតិ បាន យល់ ឃើញ ថា បើប្រៀប ធៀប នឹង អាមេរិក ដែលគោល នយោបា យចេះតែ ប្រែប្រួល ប្រទេសចិន ទើប ជាប្រភពកំណើន សេដ្ឋកិច្ច ដែល កាន់ តែ ជឿ ទុក ចិត្ត បាន។
វប្បធម៌ចិន បាន គោរព ”សន្តិភាព” ហើយ ក៏ មាន ប្រណៃប្រឆាំង នឹង អនុត្តរភាព ដែរ។ ខណៈ ពេលអាមេរិក ដាក់ សម្ពាធទៅ លើ ប្រទេសដទៃតាមរយៈវិធានការ ពន្ធ គយ ប្រទេស ចិន កំពុងទប់ទល់នឹង ខ្យល់ និង ភ្លៀង គាំពារក្បួន ច្បាប់ និងគាំពារយុត្តិធម៌តាមរយៈភាព នឹង នរ រប ស់ ខ្លួន ដើម្បី ជំរុញ នាវាយក្ស នៃ ការ ធ្វើ សកលភាវូបនីយកម្ម ឆ្លងកាត់ចរន្ត បញ្រ្ចាស់និង ឧបសគ្គ ហើយបរឆ្ពោះទៅ រកផ្លូវ ត្រឹម ត្រូវ នៃ ការ បើក ទូលាយ និង កិច្ច សហប្រតិបត្តិការ៕
ដោយ ៖ សិលា