អន្តរជាតិ ៖ គ្រប់យ៉ាងត្រូវតែមានតម្លាភាព នេះជាភាសារកាទូតរបស់អ្នកនាំពាក្យក្រសួងការបទេសចិន លោក Lin Jian ដោយបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានពិសេសទៀតថា៖ ចិនសម្រេចតម្លើងពន្ធគយលើទំនិញអាម៉េរិកពី ៨៤%ទៅ១២៥% ក្រោយពីលោក Trump ប្រកាសតម្លើងទំនិញចិនចូលទៅកាន់ប្រទេសលោក១៤៥%ដែរ។ លោក Lin បានចំអកទៅកាន់រដ្ឋបាលលោក Trump ថា «ប្រទេសចិនជាប្រទេសដែលមានទំនួលខុសត្រូវខ្ពស់ និង មានរបៀបដ៏ត្រឹមត្រូវក្នុងការឆ្លើយតបលើដៃគូរបស់ខ្លួន»។ ដូច្នេះយើងរង់ចាំមើលថាតើយប់នេះរដ្ឋបាលលោក Trump អាចតម្លើងពន្ធគយបន្ថែមពី១៤៥% ឬ ទ្រឹងត្រឹមនេះដែរ? នេះបើយោងប្រភពពី AP ។
លោកស៊ីជិនភីង ថា ៖ សេដ្ឋកិច្ចចិនគឺជា«មហាសមុទ្រ»កើតមានព្យុះភ្លៀងជារឿងធម្មតា ។
ប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិនលោក ស៊ី ជិនភីង បានធ្វើការប្រៀបធៀបសេដ្ឋកិច្ចរបស់ចិនគឺជាមហាសមុទ្រដ៏ធំហើយរលកបោកបក់ព្យុះខ្លាំងប៉ុណ្ណាក៏មិនអាចឲ្យមហាសមុទ្រដ៏ធំមួយនេះរង្គោះរង្គើលបានឡើយ។ លោកបានអះអាងទៀតថាប្រទេសចិនមានប្រវត្តិសាស្ត្រ ៥០០០ឆ្នាំហើយ ឆ្លងកាត់សង្រ្គាមព្យុះភ្លៀងក៏មិនតិចដែរ ព្យុះភ្លៀងគំរាមបានត្រឹមទឹកស្រះទឹកតែប៉ុណ្ណោះតែមិនអាចគំរាមដល់មហាសមុទ្រឡើយ ចិននៅតែជាចិន ហើយថ្ងៃមុខចិនក៏តែជាចិនជានិច្ច។
គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី ១១ មេសា នេះសង្រ្គាមពាណិជ្ជកម្មរវាងចិននិងអាម៉េរិកបានហក់លោតដល់តួលេខខ្ពស់ខ្លាំងមិនធ្លាប់មានក្រោយ ត្រាំ ប្រកាសយកពន្ធពីចិនដល់ទៅ ១៤៥% ចិនបានតបតវិញយកពន្ធទំនិញអាម៉េរិកដល់ទៅ ១២៥% ដែលនេះបានបង្កឲ្យទីផ្សារពិភពលោកក្រឡាប់ចាក់មិនធ្លាប់មាន ៕
ដោយ ៖ សុខ ខេមរា