ក្រុមហង្សក្រហម
Liverpool បានបញ្ជាក់ថាកីឡាកីឡករអន្តរជាតិអេហ្ស៉ីប Mohamed Salah បានបន្តកិច្ចព្រមព្រៀងថ្មីរហូតដល់ឆ្នាំ២០២៧ដោយផ្តល់ប្រាក់ឈ្នួលរបស់គាត់ប្រសើរឡើងដល់ 400,000 ផោនក្នុងមួយសប្តាហ៍ – លើប្រាក់ខែបច្ចុប្បន្នរបស់គាត់ ដែលមាន350,000 ផោនក្នុងមួយសប្តាហ៍។
តម្លៃ
នោះធ្វើឱ្យ Salah ស្មើគ្នាជាមួយនឹងប្រាក់ចំណូលរបស់ Kevin De Bruyne របស់ Manchester City ទោះបីជាគាត់ទើបប្រកាសថានឹងចាកចេញពីក្លឹបនៅពេលរដូវកាលនេះចប់ក៏ដោយ។
ហើយ
មិត្តរួមក្រុមរបស់ De Bruyne គឺ Erling Haaland គឺជាអ្នករកចំណូលបានច្រើនជាងគេរបស់អង់គ្លេស Premier League ជាមួយកិច្ចសន្យា 500,000ផោន ក្នុងមួយសប្តាហ៍។
កីឡាករប្រេស៉ីល
Casemiro ដែលបានចូលរួមជាមួយMan United ពី Real Madrid ក្នុងឆ្នាំ 2022 នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ 3 ជាមួយនឹងប្រាក់ឈ្នួល 350,000 ផោនក្នុងមួយសប្តាហ៍។ ខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling – ខ្ចីជើងនៅ Arsenal ពី Chelsea – នៅតែទទួលបាន £325,000 ក្នុងមួយសប្តាហ៍ជាមួយនឹងប្រាក់ខែរបស់គាត់បែងចែករវាងក្លឹបទាំងពីរនៅទីក្រុងឡុងដ៍។ Marcus Rashford ក៏មានលុយដូចគ្នាដែរ ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅ Aston Villa ពី United។ចំណែក Bernardo Silva, Bruno Fernandes និង Jack Grealish សុទ្ធតែស្ថិតក្នុងកិច្ចសន្យាដូចគ្នាក្នុងតម្លៃ 300,000 ផោនក្នុងមួយសប្តាហ៍។
ហើយ កីឡាករអាល្លឺម៉ង់Kai Havertz ដែលបានចូលរួមជាមួយ Arsenal ពី Chelsea ក្នុងឆ្នាំ 2023 ទទួលបាន 280,000ផោន ក្នុងមួយសប្តាហ៍។