កីឡាករបាល់ទាត់សញ្ជាតិបារាំង
Dimitri Payet កំពុងត្រូវបានស៊ើបអង្កេតដោយប៉ូលីសនៅក្នុងប្រទេសប្រេស៊ីលបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទ អំពើហិង្សាផ្លូវកាយ និងផ្លូវចិត្ត ទៅលើ ស្រីកំណាន់ របស់គាត់។
អតីតតារាបាល់ទាត់របស់ក្លឹប West Hamវ័យ៣៨ឆ្នាំនេះកំពុងលេងឱ្យក្លឹប Vasco da Gama នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៉ីល ហើយគាត់ត្រូវបានគេចោទប្រកាន់ថាបានបង្ខំ នាងLarissa Ferrari អាយុ 28 ឆ្នាំមុខរបរជាមេធាវីឱ្យផឹកទឹកនោមខ្លួនឯង និងលិទ្ធកម្រាលឥដ្ឋ ក៏ដូចជារុញ និងជាន់លើនាង។
ប៉ូលីសនៅទីក្រុង Rio បាននិយាយថា ការស៊ើបអង្កេតកំពុងបន្ត។ ពាក្យបណ្តឹងនេះត្រូវបានចុះបញ្ជីនៅស្ថានីយ៍ប៉ូលីសដែលមានឯកទេសក្នុងការជួយស្ត្រី។ យោងតាមរបាយការណ៍របស់ប៉ូលីស Larissa បាននិយាយថានាងត្រូវបាន រំលោភដោយ Dimitri Payet ដែលបានបន្សល់ទុកនូវស្លាកស្នាមនៅលើខ្លួនរបស់នាង និងទទួលរងនូវអំពើហិង្សាផ្លូវកាយ សីលធម៌ ផ្លូវចិត្ត និងផ្លូវភេទ។
នាង
Larissa បាននិយាយប្រាប់សារព៍ត៍មានAFPថា
“យើងមានជម្លោះលើកដំបូងរបស់យើងនៅក្នុងខែធ្នូ ហើយគាត់បានចាប់ផ្តើមនិយាយថាគាត់នឹងដាក់ទណ្ឌកម្មខ្ញុំ។
គាត់បានសុំឱ្យខ្ញុំបង្ហាញសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះគាត់តាមរបៀបអាម៉ាស់ – ដោយផឹកទឹកនោមខ្លួនឯង លិតកម្រាលឥដ្ឋ និងផឹកទឹកពីបង្គន់។ គាត់បានថតឱ្យខ្ញុំធ្វើរឿងទាំងនេះ។ គាត់រុញខ្ញុំ ដើរជាន់លើខ្ញុំ និងធ្វើមុខគំរាម។
”
កីឡាករ Payet ដែលរៀបការ
ជិត 20 ឆ្នាំជាមួយភរិយា Ludivine និងមានកូនបួននាក់ មិនទាន់ធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះនៅឡើយទេ។
កាលពីខែមីនា Larissa បានបង្ហាញថាពួកគេមានទំនាក់ទំនងស្នេហារយៈពេលប្រាំពីរខែហើយ។
គាត់បានចំណាយពេល 18 ខែជាមួយក្រុម West Ham ដោយក្លាយជាកីឡាករឆ្នើមប្រចាំរដូវកាល 2015-16 មុនពេល ផ្លាស់ទៅលេងនៅMarseille នូវកំណត់ត្រាតម្លៃខ្លួន 25 លានផោនសម្រាប់គាត់ក្នុងខែមករា 2017 ។