សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ផ្លូវជាតិលេខ​ ៧១សេ តភ្ជាប់​ ត្បូងឃ្មុំ-កំពង់ចាម តម្លៃ១៣៣លានដុល្លារ

ចែករំលែក៖

ខេត្ត​កំពង់ចាម, ត្បូងឃ្មុំ៖ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១២​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ផ្លូវជាតិលេខ​៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម តម្លៃ១៣៣លានដុល្លារ​។​ ផ្លូវជាតិលេខ៧១សេ បានប្រកាសបើកការដ្ឋាន​រួមគ្នា​នៅ​ក្នុងឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោម​អធិប​តីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​កម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានថ្លែង​ថា៖​ រួមគ្នាអបអរសាទរនៅសមិទ្ធផលថ្មីផ្លូវ៧១សេជាចំណងដៃសម្រាប់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរដឹកជញ្ជូននិងការតភ្ជាប់ប្រទាក់ក្រឡាពីតំបន់មួយទៅតំបន់មួយ។ ផ្លូវនេះក៏ជានិមិត្តរូបនៃការភ្ជាប់និស្ស័យរវាងគ្រួសាររបស់សម្ដេច។

-សម្ដេចធិបតី ថ្លែងថា ណរគុណដល់ រដ្ឋាភិបាលនិងប្រជាជនចិន ។​ ចិនជាមិត្តមួយមិនអាចខ្វះបានរបស់កម្ពុជាដែលបានជួយកសាងសមិទ្ធផលជាច្រើននៅកម្ពុជាដែលមានទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ ។ឆ្នាំនេះគម្រប់ខួបលើកទី ៥៧ នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិន។

-សម្ដេចធិបតី ថ្លែង​ថា​ ផ្ដល់អនុសាសន៍ឲ្យក្រសួងសាធារណការនិងដឹកជញ្ជូន​ដាក់អំពូលបំភ្លឺតាមផ្លូវនិងផ្លាកសារាចរណ៍។ សម្ដេចសូមអំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ។

-សម្ដេចធិបតី​ ថ្លែងថា​ ប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងការធ្វើដំណើរដោយមានផ្លូវខ្វះខ្វែងខណៈកាលពីមុនប្រជាពលរដ្ឋធ្វើដំណើរត្រូវឆ្លងកាត់តាមស្ពានមានការលំបាកត្រូវចំណាយពេលវេលាច្រើន ។ការរីកចម្រើននិងឯករាជ្យភាពរបស់ប្រជាជនកាន់តែរីកចម្រើន។

-សម្ដេចធិបតី​ ថ្លែងថា​ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឲ្យមានលក្ខណៈធំដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងជាការទាក់ទាញភ្ញៀវទេសចរណ៍កំណើនចំណូលសេដ្ឋកិច្ចជូនដល់ប្រជាពលរដ្ឋនៅខេត្តសៀមរាប។

-សម្ដេចធិបតី ថ្លែងអណរគុណដល់ រដ្ឋាភិបាលនិងប្រជាជនចិន ។ចិនជាមិត្តមួយមិនអាចខ្វះបានរបស់កម្ពុជាដែលបានជួយកសាងសមិទ្ធផលជាច្រើននៅកម្ពុជាដែលមានទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ ។ឆ្នាំនេះគម្រប់ខួបលើកទី ៥៧ នៃទំនាក់ទំនងការទូតរវាងកម្ពុជាចិន។

-សម្ដេចធិបតី ប្រកាស​ឱ្យដាក់ភ្លើងសញ្ញាចរាចរណ៍ និងភ្លើងបំភ្លឺផ្លូវប្រើថាមពលព្រះអាទិត្យ នៅលើផ្លូវជាតិ៧១C ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរចារណ៍។

-សម្ដេចធិបតី​ ថ្លែងថា​ ក្នុងរយៈពេលជាង១៧ ខែនេះរបស់រាជរដ្ឋាភិបាលអណត្តិទី៧ទំនាក់ទំនងរវាងកម្ពុជាចិនកាន់តែល្អប្រសើរ។

-សម្ដេចធិបតី​ បានថ្លែង​បញ្ជាក់ថា​ ការដាក់ឈ្មោះរបស់ប្រធានាធិបតីចិន​ នៅលើផ្លូវគឺគឺជាការថ្លែងអំណរគុណដល់សប្បុរសជនជាការធម្មតា។ ការវិនិយោគរបស់ភាគីចិននៅកម្ពុជាក៏ឈរនៅលើលំដាប់ទីមួយ ហើយទំនាក់ទំនងរវាងប្រទេសចិនក៏មិនមានការប្រែប្រួលនោះដែរក្នុងរយៈពេល 67 ឆ្នាំកន្លងមកនេះ។

-សម្ដេចធិបតី​ បានថ្លែង​បន្ថែមថា​ ទំនាក់ទំនងរវាងកម្ពុជាចិននិងបន្តដំណើរទៅមុខជានិច្ចកាន់តែរឹងមាំនិងបន្តទៅមុខទៀត។

-សម្ដេចធិបតី​ ថ្លែង​ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះមិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ។​ ព្រោះប្រជាពលរដ្ឋបានយល់ដឹងបានឃើញអស់ហើយនៅសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលបានកសាងកន្លងមកនិងបន្តកសាងជាបន្តទៅទៀត។

-សម្ដេចធិបតី សម្ដែងការកោតសរសើរចំពោះអាជ្ញាធរថ្នាក់ដឹកនាំនៅតាមបណ្ដាខេត្តនានាបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីមានលេងល្បែងប្រជាប្រិយ៍គ្រប់ទីកន្លែងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋបានលេងកំសាន្តក្នុងឱកាសចូលឆ្នាំថ្មីនេះយើងនឹងខិតខំធ្វើនិងកសាងសមិទ្ធផលជូនប្រជាពលរដ្ឋឲ្យបានច្រើនថែមទៀត។

-សម្ដេចធិបតី​ ថ្លែង​បន្ថែម​ថា​ កុំអួតតែរឿងមួលបង្កាច់គ្នាយើងទៅគិតគូរខិតខំពីកសាងប្រទេសទាំងអស់គ្នា។

-សម្ដេចធិបតី ប្រកាស​ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះមិនមិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ។​ ប្រជាពលរដ្ឋបានយល់ដឹងបានឃើញអស់ហើយនៅសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលបានកសាងកន្លងមកនិងបន្តកសាងជាបន្តទៅទៀត។

-សម្ដេចធិបតី​ ថ្លែង​ថា​ អ្វីដែលសំខាន់គឺប្រជាពលរដ្ឋមានការទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

-សម្ដេចធិបតី​ បានស្នើដល់ក្រសួងសាធារណការនិងដឹកញ្ជូនកសាងផ្លូវប្រកបដោយគុណភាពថែទាំនិងជួសជុលឲ្យបានល្អនិងតភ្ជាប់តំបន់ឧស្សាហកម្មទេសចរណ៍និងតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗផ្សេងៗទៀតឲ្យបានច្រើន។

-សម្ដេចធិបតី បានស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីពលរដ្ឋបានផ្លូវប្រើប្រាស់កាន់តែច្រើន។

-សម្ដេចធិបតី បានថ្លែងថា​ នៅពេលឆាប់ៗខាងមុខ នឹងមានផ្លូវតភ្ជាប់រវាងកំពង់ធំ និងក្រចេះ ព្រមទាំងមានផ្លូវជាច្រើនទៀតដែលត្រូវតភ្ជាប់រវាងពីខេត្តមួយទៅខេត្តមួយ ដើម្បីត ភ្ជាប់នៅទូទាំងប្រទេស។

-សម្ដេចធិបតី​ ក៏បានអំពាវនាវសូមកុំបន្ទោសរដ្ឋាភិបាលថា ធ្វើផ្លូវច្រើនដែលនាំ ឱ្យអ្នកបើកបរវង្វេងផ្លូវ។

-សម្ដេចធិបតី​ ស្នើឱ្យក្រសួងសាធារណការនិងដឹកជញ្ជូនពិនិត្យមើលគម្រោងដែលបានស្នើដើម្បីកសាងផ្លូវអោយបានច្រើនឲ្យបានឆាប់សម្រាប់តម្រូវការរបស់ប្រជាពលរដ្ឋនិងការតភ្ជាប់សេដ្ឋកិច្ច។

-សម្ដេចធិបតី​ ថ្លែង​ថា​ ដើម្បីជាតិយើងកាន់តែរឹងមាំរីកចម្រើនប្រជាពលរដ្ឋយើងម្នាក់ៗត្រូវចូលរួមខិតខំជួយគ្នាទៅវិញទៅមករៀងៗខ្លួន ប្រជាកសិករខិតខំកសាងបង្កើនផលសិស្សានុសិស្សខិតខំរៀងសូត្រកម្មករនិយោជិតខិតខំកាត់ដេរទាំងអស់គ្នានៅគ្រប់វិស័យហើយរាជរដ្ឋាភិបាលនិងខិតខំកសាងថែរក្សាសន្តិភាពជូនប្រជាពលរដ្ឋនិងកសាងសមិទ្ធផលផ្សេងៗជូនប្រជាពលរដ្ឋ ពីមួយឆ្នាំទៅមួយឆ្នាំប្រទេសយើងនឹងកាន់តែរីកចម្រើន។

-សម្ដេចធិបតី ថ្លែង​ថា ការយកឈ្មោះ ប្រធានាធិបតីចិន ស៊ី ជីនពីង ទៅដាក់ឈ្មោះផ្លូវ គឺដើម្បីបង្ហាញពីការជួយរបស់ភាគីចិនដែលបានជួយជាច្រើន ហើយកម្ពុជាក៏បានដាក់ឈ្មោះជាភាសាជប៉ុននៅលើស្ពានផងដែរ។

-សម្ដេចធិបតី​ ថ្លែងថា ចិនជាមិត្តមួយមិនអាចខ្វះបានសម្រាប់កម្ពុជា ក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងជំនួយជាច្រើន។​

...

-សម្ដេចធិបតី​ ថ្លែង​គូសបញ្ជាក់ថា​ ឆ្លើយតបថា ទំនាក់ទំនងកម្ពុជា ចិន ក្រោមការដឹកនាំរបស់សម្ដេច មិនបានស្រុតចុះឡើយ ហើយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកម្ពុជាឆាប់នេះ នឹងបង្ហាញកាន់តែច្បាស់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print