ភ្នំពេញៈ បុរសម្នាក់បេីករថយន្តford ranger ខ្វះការប្រុងប្រយ័ត្ននៅផ្លូវបំបែកជាបួន បានជ្រុលទៅបុកម៉ូតូ HONDA click ដែលជិះដោយស្ត្រីម្នាក់ដោយអូសម៉ូតូជាច្រើនម៉ែត្រ បណ្ដាលឲ្យស្ត្រីជាអ្នកជិះម៉ូតូរងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១១ខែមេសាឆ្នាំ២០២៥នៅចំនុចផ្លូវលេខ៥១កែងផ្លូវលេខ៣៧០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុគេឃើញស្ត្រីម្នាក់បានជិះម៉ូតូម៉ាក HONDA click ពណ៌ក្រហម ពាក់ស្លាកលេខ បន្ទាយមានជ័យ 1J -0704 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៧០ក្នុងទិសដៅពីកេីតទៅលិច លុះមកដល់ចំនុចកេីតហតុ ដែលជាផ្លូវបំបែកជាបួន ក៏ស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងបានបេីករថយន្តម៉ាក ford ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BU-1339 បោះពួយតាមបណ្ដោយផ្លូវលេខ៥១ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន ជាន់ហ្រ្វ័ងមិនទាន់ក៍ជ្រុលទៅបុកនិងកិនអូសម៉ូតូពីក្រោមប្រហែលជាង៥០ម៉ែត្រ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំព្រមទាំងធ្វើអោយស្ត្រីជាអ្នកជិះម៉ូតូរងរបួសបែកក្បាលសន្លប់ស្ដូកស្ដឹងត្រូវបានដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ដោយឡែកខាងរថយន្តវិញនៅពេលបង្កគ្រោះថ្នាក់ហើយអ្នកបេីកបរបានចុះរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកេីតហេតុ អត់ទាន់មានដំណោះស្រាយ មធ្យោបាយទាំងអស់ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕ដោយ៖សុខាសែនជ័យ
