សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជននឹងខិតខំកសាងសមិទ្ធផលឱ្យបានកាន់តែច្រើន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា ដរាបណាគណបក្សប្រជាជនទទួលបានការជឿទុកចិត្ដឱ្យដឹកនាំ កសាងប្រទេស និងបម្រើប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនឹងខិតខំកសាងសមិទ្ធផលឱ្យបានកាន់តែច្រើនជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។

នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ (ខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាម)នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ផ្លូវជាតិលេខលេខ៧១សេ បានបើកការដ្ឋានសាងសង់កាលពីរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ហើយបានដាក់សម្ពោធដោយរាជរដ្ឋាភិបាលអាណត្ដិថ្មី អាណត្ដិទី៧ ដែលនេះជាសមិទ្ធរូបនៃការកសាងនិងថែររក្សានូវសមិទ្ធផលបន្ថែមជូនប្រជាពលរដ្ឋ។

សម្ដេចធិបតី គូសបញ្ជាក់ថា ទាំងនេះជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ ហើយដរាបណាគណបក្សប្រជាជនទទួលបានការជឿទុកចិត្ដឱ្យដឹកនាំ កសាងប្រទេស និងបម្រើប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនឹងខិតខំកសាងសមិទ្ធផលឱ្យបានកាន់តែច្រើនជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ៖ នៅពេលឆាប់ៗខាងមុខ នឹងមានផ្លូវតភ្ជាប់រវាងកំពង់ធំ និងក្រចេះ ព្រមទាំងមានផ្លូវជាច្រើនទៀតដែលត្រូវតភ្ជាប់រវាងពីខេត្តមួយទៅខេត្តមួយ ដើម្បីតភ្ជាប់នៅទូទាំងប្រទេស។ សម្ដេចធិបតីក៏បានអំពាវនាវសូមកុំបន្ទោសរដ្ឋាភិបាលថា ធ្វើផ្លូវច្រើនដែលនាំ ឱ្យអ្នកបើកបរវង្វេងផ្លូវ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីពលរដ្ឋបានផ្លូវប្រើប្រាស់កាន់តែច្រើន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print