ចំពេលដែលមានភាពមិនច្បាស់លាស់ជប៉ុនបានវិនិយោគមកលើកម្ពុជាបន្ថែមទៀត

ចែករំលែក៖

បើទោះបីជាមានការសំដែងអារម្មណ៍ មិនសប្បាយចិត្តចំពោះប្រតិបត្តិការពាណិជ្ជកម្មរបស់ពួកគេនៅកម្ពុជាក៏ដោយ ក៏ជប៉ុនបានបង្កើនការវិនិយោគរបស់ពួកគេបន្ថែមទៀតនៅក្នុងប្រទេសដ៏តូចមួយនេះនា ពេលថ្មីៗនេះដែរ។

តាមរយៈចំនួនវិនិយោគបរទេសសរុប របស់ពួកគេនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៥នោះជប៉ុនបានជាប់ចំណាត់ថ្នាក់លេខ៣ ជាអ្នកវិនិយោគធំបំផុតរបស់កម្ពុជាដោយមានក្រុមហ៊ុនប្រមាណជា២៥០ក្រុមហ៊ុន ខណៈដែលប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ដែលមានក្រុមហ៊ុនប្រមាណ ជា១.០៥៥ បន្ទាប់មកគឺកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាកលេខ២ដោយមាន២៧៨ ក្រុមហ៊ុននៅក្នុងប្រទេសនេះ។

ការវិនិយោគរបស់ជប៉ុនរួមមានការនាំចេញនិងការនាំចូលទំនិញទេសចរណ៍ រោង ចក្រ ការពិគ្រោះយោបល់ អចលនទ្រព្យ សេវាកម្ម កសិកម្ម និងសំណង់ជាដើម។

ដោយយោងទៅតាមស្ថិតិវិនិយោគដែលផ្តល់ដោយស្ថាប័នពាណិជ្ជកម្មខាងក្រៅរបស់ជប៉ុនបានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនចំនួន ២៥០ បានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីឆ្នាំ២០១៥បើធៀបនឹង ឆ្នាំ២០១០ មានតែ១៩ក្រុមហ៊ុនប៉ុណ្ណោះ។
ខណៈដែលចំនួនក្រុមហ៊ុនជប៉ុនកើនឡើងនោះភោជនីយដ្ឋានជប៉ុនក៏រីកឡើងព្រោងព្រាតជាង១៥០ភោជនីយដ្ឋានដើម្បីបំពេញតម្រូវការរបស់ជនជាតិជប៉ុនប្រមាណជា ២.៥០០នាក់ដែលបានចុះឈ្មោះនៅក្នុងស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលពីខែមករា ឆ្នាំ២០១៦។ សាលាភាសាជប៉ុនមួយក៏ត្រូវបានបើកកាលពីឆ្នាំមុនដែរ។

លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានមាន ប្រសាសន៍ថា អស់រយៈពេលជាង២០ឆ្នាំ កន្លងមកនេះរដ្ឋាភិបាលនិងប្រជាជនជប៉ុនបានចូលរួមស្តារនិងសាងសង់ប្រទេសកម្ពុជាតាមរយៈការផ្តល់មូលនិធិហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវ ស្ពាន សាលា មន្ទីរពេទ្យ ព្រមទាំងការអភិវឌ្ឍធនធានមនុស្សជាដើម។

លោកបានបន្តទៀតថា ឥឡូវនេះខ្ញុំចង់ឃើញក្រុមហ៊ុនជប៉ុនបន្ថែមទៀតមកធ្វើ ពាណិជ្ជកម្ម មកបង្កើតប្រាក់ និងមកអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា។

លោកបន្ថែមទៀតថា អ្វីដែលយើងផ្តល់តម្លៃដ៏ខ្លាំងចំពោះការវិនិយោគរបស់ជប៉ុន គឺមិនត្រឹមតែលំហូរចូលនៃមូលធនប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះនោះគឺការផ្ទេរ ចំណេះដឹងផ្នែកបច្ចេកវិទ្យា និងរបៀបរបបធ្វើការងាររបស់ជប៉ុនជាដើម។

ដោយយោងទៅតាមស្ថិតិដែលផ្តល់ដោយក្រុមប្រឹក្សានេះការវិនិយោគសរុបទៅលើកម្ពុជាបានកើនឡើងពី៣,៩ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៤ ដល់៤,៦ពាន់លានដុល្លារសហ រដ្ឋអាមេរិកកាលពីឆ្នាំ២០១៥។

ក្នុងឆ្នាំខាងលើនេះការវិនិយោគរបស់ ជប៉ុនបានកើនឡើងពី៤៧,៩លានដុល្លារសហរដ្ឋអាមេរិកដល់៥៦,៧លានដុល្លារ សហរដ្ឋអាមេរិក។
សម្រាប់រយៈពេល៦ខែដំបូងនៃឆ្នាំ ២០១៦នេះការវិនិយោគរបស់ជប៉ុនបាន បង្ហាញពីសកម្មភាពពាណិជ្ជកម្មយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា បើទោះបីជាការវិនិយោគសរុបទៅលើកម្ពុជាមិនសូវល្អក៏ដោយ។

ដោយយោងទៅតាមក្រុមប្រឹក្សានេះ ក្នុងពាក់កណ្តាលទី១នៃឆ្នាំ២០១៥ ជប៉ុន មានគម្រោងចំនួន៩៤ស្មើនឹង៣,៣៥ពាន់លានដុល្លារសហរដ្ឋអាមេរិកខណៈដែលពាក់កណ្តាលទី១នៃឆ្នាំ២០១៦មាន៧៩ គម្រោងស្មើនឹង ១,៨៧ពាន់លានដុល្លារ សហរដ្ឋអាមេរិក។

ក្នុងចំណោម១០ប្រទេសសំខាន់ៗដែលបង្កើតការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជានោះជប៉ុនជាប់ចំណាត់ថ្នាក់ទី៤ក្នុង រយៈពេល៥ខែដំបូងនៃឆ្នាំ២០១៥ពោលគឺស្មើនឹង២៥,៥៣លានដុល្លារសហរដ្ឋអាមេរិក ខណៈដែលក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦វិញ ជប៉ុនជាប់ចំណាត់ថ្នាក់ទី៣ ពោលកើនឡើង១០ដងដល់ចំនួន២៥៨លានដុល្លារសហរដ្ឋអាមេរិក។

ប៉ុន្តែលោក Chan Sophal សេដ្ឋកិច្ចវិទូ និងនាយកមជ្ឈមណ្ឌលសិក្សាគោល នយោបាយបានប្រាប់សារព័ត៌មាន Kyodo ថា ការងើបឡើងនៃការវិនិយោគជប៉ុនគឺមានកម្លាំងខ្លាំងទៅលើវិស័យសេវាកម្មពោលគឺមិនមែនទៅលើវិស័យឧស្សាហកម្មនោះ ទេ។
លោកបានមានប្រសាសន៍ទៀតថា ផ្សារ Aeon Mall បានបើកអស់រយៈពេល២ ឆ្នាំហើយ ហើយផ្សារទី២កំពុងតែត្រូវបាន សាងសង់ឡើងផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយលោកបានមានប្រសាសន៍ថា ស្ថិរភាពនយោបាយគឺផ្តល់ លក្ខខណ្ឌត្រឹមត្រូវចំពោះការវិនិយោគ ជប៉ុន ប៉ុន្តែដោយសារតែការបោះឆ្នោតភូមិសង្កាត់និងសកលខិតជិតមកដល់នោះ វាមិនមានភាពច្បាស់លាស់ ថាតើអ្នកវិនិយោគជប៉ុននឹងបន្តហូរចូលក្នុងការវិនិយោគបែបនេះរហូតដល់ការបោះឆ្នោតក្នុងខែ កក្កដា ឆ្នាំ២០១៨ ដែរឬទេ?

លោក Hiroto Yasuhara បានបន្ទរ តាមទស្សនៈរបស់លោក Sophal និងបានសំដែងសេចក្តីសង្ឃឹមបន្តិចបន្តួចថាការវិនិយោគជប៉ុននឹងចូលមកថែមទៀត។

លោកបានបន្ថែមទៀតថា ខ្ញុំមិនមាន គំនិតទុទិដ្ឋិនិយមខ្លាំងណាស់ណាទេ សម្រាប់ឆ្នាំក្រោយ។ តួលេខក្នុងពាក់ កណ្តាលដំបូងនៃឆ្នាំនេះគឺផ្អែកខ្លាំងទៅលើវិស័យសេវាកម្ម ដូចជាផ្សារទំនើប និង សណ្ឋាគារ។ ខណៈដែលវិស័យឧស្សាហកម្មគឺមានលក្ខណៈខ្សោយលើកលែងតែ ឧស្សាហកម្មដែលដំណើរការនៅតាមព្រំដែនប៉ោយប៉ែតជិតព្រំដែនថៃដែលមាន សកម្មភាពខ្លាំងគួរសម។ទស្សនៈនៃការវិនិយោគរបស់ជប៉ុននៅក្នុងប្រទេសកម្ពុជានាពេលអនាគតគឺមានភាពច្របូកច្របល់។

លោក In Channy ប្រធាន និងជា នាយកគ្រប់គ្រងធនាគារ ACLEDA Bank Plc និងជាប្រធានសមាគមពាណិជ្ជកម្ម និងការវិនិយោគជប៉ុន-កម្ពុជាបានមាន ប្រសាសន៍ថាលោកជឿជាក់ថាអ្នកវិនិយោគជប៉ុននឹងហូរចូលថែមទៀតមកកាន់តំបន់អាស៊ាន ជាពិសេសកម្ពុជាដោយសារតែស្ថិរភាពនយោបាយល្អទាំងរយៈពេលខ្លីនិង វែង។

ខណៈនោះដែរស្ថាប័នពាណិជ្ជកម្មខាងក្រៅរបស់ជប៉ុនបានឱ្យដឹងថា អ្នកវិនិយោគជប៉ុនកំពុងតែប្រឈមមុខនឹងភាពលំបាកមួយចំនួនដូចជាតម្លៃអគ្គិសនីថ្លៃ និងកង្វះបុគ្គលិកដែលមានការអប់រំល្អជាដើម។ ខណៈដែលប្រព័ន្ធរដ្ឋបាលនិងច្បាប់ត្រូវ បានអភិវឌ្ឍឡើងនោះដំណើរការអនុម័ត ពិតប្រាកដមិនមានភាពច្បាស់លាស់នៅឡើយនោះទេ ដោយសេចក្តីសម្រេចជាច្រើនត្រូវពឹងផ្អែកទៅលើមនុស្សដែលទទួលបានបន្ទុកលើករណីទាំងនោះ ហើយហេដ្ឋារចនាសម្ព័ន្ធចុងក្រោយគឺមិនត្រូវបានថែទាំបានល្អនោះទេ ជាពិសេសផ្លូវថ្នល់នៅ ក្នុងតំបន់ជនបទ។

បើទោះបីជាថាតើអ្នកវិនិយោគជប៉ុន មានតិចឬច្រើនមកកាន់ប្រទេសកម្ពុជា ក៏ដោយ ក៏ប្រជាជនកម្ពុជាជាច្រើនបាន សំដែងភាពសប្បាយចិត្តជាមួយនឹងផលិតផលជប៉ុនការវិនិយោគនិងជំនួយដែលរួមមានស្ពាន ផ្លូវ ថ្នល់ ប្រកបដោយគុណភាព ល្អដែរ៕

shipping-container2

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print