សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ ខណៈដែលពលរដ្ឋខ្មែរយើងទាំងនៅក្នុង និងក្រៅប្រទេសកំពុងជួបជុំគ្រួសារសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ ខ្ញុំមកកំដរយាយនៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កំពុងអញ្ជើញកំដរមើលថែទាំឧត្តមភិយាយ ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហោះលើផេកផ្លូវការថា ៖ ខណៈដែលពលរដ្ឋខ្មែរយើងទាំងនៅក្នុង និងក្រៅប្រទេសកំពុងជួបជុំគ្រួសារសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ គស ២០២៥ ខ្ញុំមកកំដរយាយនៅមន្ទីរពេទ្យ។ 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សូមជូនពរ ក្មួយៗ ចៅៗ បងប្អូនជនរួមជាតិគ្រប់ក្រុមគ្រួសារ មានសុភមង្គល វិបុលសុខ ចម្រើនរុងរឿងជានិច្ចនិរន្តរ៍។ សូមឱ្យការសប្បាយរីករាយប្រកបដោយសុវត្ថិភាព ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print