ភ្នំពេញ ៖ លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី ១៧-១៨ ខែមេសា តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាគឺជា គោលដៅទី ៣ ក្នុងដំណើរទស្សនកិច្ចលើកនេះបន្ទាប់ពីប្រទេស វៀតណាមនិងម៉ាឡេស៊ី ដែល នឹងចារទំព័រថ្មីនៃទំនាក់ទំនងការទូតនៃប្រទេស ធំ របស់ប្រទេសចិនជាមួយប្រទេស ជុំវិញ។
ចិន និង កម្ពុជា គឺ ជា មិត្តដែកថែប ដែលរួមសុខរួមទុក្ខ និង ជួយយកអាសា គ្នា ទៅ វិញ ទៅ មក។ ចាប់តាំងពីយុគសម័យថ្មីមក ក្រោមការណែនាំខាងនយោបាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈាន ចូលយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ហើយមិត្តភាព “ដែកថែប” រវាងចិននិងកម្ពុជាបានចាក់ឫសយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ប្រជាជននៃប្រទេស ទាំងពីរ។
ផ្លូវថ្នល់ប្រវែងជិត ៤ ពាន់ គីឡូម៉ែត្រ, ស្ពានឆ្លងកាត់ទន្លេជាង ១០, គម្រោងធារាសាស្ត្រ ដែលមានផ្ទៃដីស្រោចស្រពសរុបប្រមាណ ៤២ ម៉ឺនហិកតា, បណ្តាញថាមពលអគ្គិសនីជាតិ និងបណ្តាញបញ្ជូននិងផ្លាស់ប្តូរថាមពលអគ្គិសនីជនបទប្រហែងជាង ៨ ពាន់គីឡូម៉ែត្រ។ល។ ក្រុមហ៊ុនចិនបានចូលរួមយ៉ាងសកម្មក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែល ផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុចា កម្ពុជាបាន ផ្លាស់ប្តូរមុខមាត់ ទាំងស្រុង។
ប្រទេសចិនគឺជាប្រភពទុនវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរយៈពេលជាច្រើនឆ្នាំជាប់ៗមក។ ភាគលាភខាងគោលនយោបាយដែលបានមកពីការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា និង«កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ »បានកើនច្រើនឡើង ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាបានកើនឡើងយ៉ាងខ្លាំង។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាគម្រោងជានិមិត្តសញ្ញានៃកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” របស់ប្រទេសទាំងពីរបានទាក់ទាញក្រុមហ៊ុនជាង ២០០ ឱ្យមកចូលធ្វើ អាជីវកម្ម បង្កើតឱកាសការងារប្រមាណ ៣,២ ម៉ឺនកន្លែងសម្រាប់ ក្នុងតំបន់។
ជុំវិញការអនុវត្តកំណែថ្មីនៃផែនការសកម្មភាពសម្រាប់កសាងសហគមន៍រួមវាសនា ប្រទេសចិន និងកម្ពុជាកំពុងបន្តបន្ថែមខ្លឹមសារចំពោះ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ជំរុញការកសាង ”ច្រករបៀងឧស្សាហកម្មនិង បច្ចេកវិទ្យា” និង “ច្រករបៀងត្រីនិងអង្ករ” និងជួយឱ្យសម្រេចបាននូវការតភ្ជាប់ប្រកបដោយគុណភាពខ្ពស់រវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” និង “យុទ្ធសាស្ត្របញ្ចកោណ” របស់កម្ពុជា។
ចិននិងកម្ពុជារួមគ្នាចេញផ្សាយសៀវភៅ«ទឹកដីនិងប្រពៃណីអ្នកស្រុកចេនឡា»ជាភាសាខ្មែរ, គម្រោងជួសជុលប្រាសាទអង្គរវត្តដែលគាំទ្រដោយចិនត្រូវបានអនុវត្តយ៉ាងរលូន, សកម្មភាពនៃឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន-កម្ពុជាមានភាពសម្បូរបែប។ល។ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន រវាងភាគីទាំងពីរធ្វើឡើង កាន់តែញឹកញាប់ ដែលបាន ប្រមូលផ្តុំកម្លាំងឥតឈប់ឈរសម្រាប់ការកសាងសហគមន៍រួមវាសនា រវាងចិន និងកម្ពុជា។
អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាន មានប្រសាសន៍ថា កម្ពុជានិងចិន គឺជាគំរូនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។ ទំនាក់ទំនងកម្ពុជា-ចិនមានភាពរឹងមាំដូច ដែកថែប និងមិនអាចបំបែកបាន ជាមួយនឹងភាពរវស់រវើកនិងការរំពឹងទុកនៃការអភិវឌ្ឍយ៉ាងទូលំទូលាយ៕
ដោយ ៖ សិលា