អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យប់ថ្ងៃទី ១៤ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបាន ជួប ពិភាក្សា ការងារជាមួយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមនៅទីស្នាក់ការកណ្តាល របស់គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។
គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ចិននិងវៀតណាមសុទ្ធតែរ៉ាប់រងបេសកកម្ម ប្រវត្តិសាស្រ្ត ដើម្បី សម្រេច បាននូវ ការស្តារភាពរុងរឿង របស់ ប្រជាជាតិឡើងវិញ និងពន្លឿនការអភិវឌ្ឍប្រទេស ជាតិ។ ភាគីទាំងពីរគួតែបង្កើនកិច្ចសហការ ជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនយោបាយ ស្តីពីការកសាងសហគមន៍រួមវាសនា ចិន-វៀតណាម។ ភាគីទាំងពីរ គួរតែ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីផ្តល់ការទ្រង់ទ្រងជាយុទ្ធសាស្រ្ត ដ៏រឹងមាំ សម្រាប់ប្រទេស ទាំងពីរពួតដៃគ្នា ឆ្ពោះទៅកាន់ ទំនើបកម្ម ។ ភាគីទាំងពីរគួរតែបង្កើន កិច្ចសហប្រតិបត្តិការ ខាងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បី បង្កើនចំណងមិត្តភាពចិន-វៀតណាម។ យើងត្រូវ រៀបចំឱ្យបានល្អនូវ សកម្មភាពអបអរសាទរខួប ៧៥ ឆ្នាំនៃការ បង្កើតទំនាក់ទំនងការទូត រវាងចិននិងរៀតណាម និង ឆ្នាំនៃ ការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ដើម្បីរៀបរាប់ពីរឿងរ៉ាវស្តីពីមេត្រីភាព ចិន-វៀតណាម ផង ព្រមនិង រៀបរាប់ពីរឿងរ៉ាវស្តីពីការធ្វើកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នារវាងប្រទេស ទាំងពីរ ផង និងរឿងរ៉ាវ ស្តីពីការ ពួតដៃគ្នាឆ្ពោះទៅកាន់ទំនើបកម្ម ផងដែរ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Pham Minh Chinh ថ្លែងថា ភាគីវៀតណាម រំពឹង អាចបង្កើន កិច្ចសហប្រតិបត្តិការជាមួយភាគីចិនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ ការ តភ្ជាប់គ្នា បច្ចេកវិទ្យា និងហិរញ្ញវត្ថុជាដើម ដើម្បីលើកកម្ពស់ ភាពរស់រវើលនិងកម្លាំង ចលករ នៃកំណើនសេដ្ឋកិច្ច ដើម្បីរួមគ្នាឆ្លើយតបនឹង ហានិភ័យនិងបញ្ហា ប្រឈម។ រំពឹងថា អាចបង្កើនកិច្ច សម្របសម្រួលនិងសហការ ជាមួយ ចិន ក្នុង កិច្ចការ អន្តរជាតិ និងក្នុងតំបន់ រក្សា ឆន្ទៈមុតមាំ ជាយុទ្ធសាស្រ្ត ក្នុងបរិបទដែល ស្ថានការណ៍អន្តរជាមានភាពស្មុគស្មាញនិង បម្រែបម្រួលជាច្រើន ដើម្បីរួមគ្នាគាំពារពហុភាគីនិយម និង សណ្តាប់ធ្នាប់អន្តរជាតិ៕
ដោយ ៖ សិលា