លោក XiJinpingចុះផ្សាយអត្ថបទនៅប្រព័ន្ធសារព័តមានម៉ាឡេស៊ី

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ខណៈពេលធ្វើដំណើរទៅដល់ទីក្រុងគូឡាឡាំពួដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី១៥ខែមេសា លោកXi Jinping ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទនៅប្រព័ន្ធសារព័តមានម៉ាឡេស៊ីដូចជា កាសែតSin Chew Daily និងកាសែតThe Starជាដើមដែលមានចំណងជើងថា “ធ្វើឱ្យនាវាមិត្តភាពចិន-ម៉ាឡេស៊ី បើកទៅរកអនាគតកាន់តែល្អប្រសើរ” ។

គេហទំព័រ «CCFR China state-controlled media » អត្ថបទនេះលើកឡើងថា ចិននិងម៉ាឡេស៊ីជាប្រទេសជិតខាងដ៏មេត្រីភាពដែលមានដែនសមុទ្រជាប់គ្នា។ ផ្លូវសូត្រតាមសមុទ្រគឺជាសាក្សីនៃការប្រាស្រ័យទាក់ទងដ៏មេត្រីភាពរវាងប្រទេសទាំងពីរដែលមានរយៈពេលពាន់ឆ្នាំ។ ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូតមក ជានិច្ចកាល ប្រទេសចិននិងម៉ាឡេស៊ីតែងតែឈរលើមូលដ្ឋាននៃភាពជាម្ចាស់ការខាងយុទ្ធសាស្ត្រ គោរពផ្លូវអភិវឌ្ឍន៍របស់គ្នាទៅវិញទៅមក គាំទ្រគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលនិងកង្វល់សំខាន់ៗរៀងៗខ្លួន ដែលបានបង្កើតជាគំរូនៃការជួយគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសនិងប្រទេស។
គេហទំព័រ «CCFR China state-controlled media » អត្ថបទនេះបានសង្កត់ធ្ងន់ថា ប្រទេសចិននិងម៉ាឡេស៊ី គឺជាសហគមន៍រួមវាសនាមួយដែលរួមសុខរួមទុក្ខនិងមានភាពស្អិតល្មួតនឹងគ្នា។ ប្រទេសចិនមានឆន្ទៈរួមសហការជាមួយម៉ាឡេស៊ីនិងបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីដើរស្របតាមចរន្តប្រវត្តិសាស្ត្រអំពីសន្តិភាពនិងការអភិវឌ្ឍ ជម្នះចរន្តបញ្រ្ចាសនៃឯកតោភាគីនិយមនិងគាំពារនិយម ជំរុញសហគមន៍រួមវាសនាចិន-ម៉ាឡេស៊ីដែលប្រកបដោយយុទ្ធសាស្រ្តកម្រិតខ្ពស់ឱ្យឆ្ពោះទៅមុខ ក៏ដូចជាពួតដៃគ្នាកសាងសហគមន៍រួមវាសនាចិន-អាស៊ានដែលកាន់តែជិតស្និទ្ធផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print