នៅរាជធានីភ្នំពេញ ៖ «សង្រ្កាន្តវត្តភ្នំ» ទទួលបានទេសចរជាង១លាននាក់ ក្នុងរយៈពេល២ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានឱ្យដឹងថា ៖ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែមេសា «សង្រ្កាន្តវត្តភ្នំ» មានទេសចរ និងពលរដ្ឋកម្សាន្តចំនួន ១លាន២៨ម៉ឺននាក់។

លោកស្រីបញ្ជាក់ថា ៖ «សង្រ្កាន្តវត្តភ្នំ» បានស្រូបទាញទេសចរមកកម្សាន្តយ៉ាងច្រើនកុះករ ជាពិសេសនាពេលរសៀល និងល្ងាច។

បេីតាមអ្នកនាំពាក្យខាងលេី ចំនួននេះ កេីនឡេីងជាង ឆ្នាំមុន ខណៈឆ្នាំនេះ មានភ្ជាប់ជាមួយផ្លូវថ្មេីរជេីងនាពេលល្ងាច។ សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ «សង្រ្កាន្តវត្តភ្នំ» មិនមាន បញ្ហាអ្វី គួរឱ្យកត់សម្គាល់ នោះទេ ពោលសមត្ថកិច្ច និង អាជ្ញាធរ អាច គ្រប់ គ្រង ស្ថានភាព បាន យ៉ាង ល្អ ។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ និងភរិយា តែមានវត្តមានអញ្ជើញចូលរួមក្នុង ព្រឹត្តិការណ៍ «សង្រ្កាន្តវត្តភ្នំ» សប្បាយជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ។

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ ក៏បង្ហាញពីទិដ្ឋភាពអ៊ូអរកម្សាន្តសប្បាយនារាត្រីថ្ងៃទីពីរ វារៈវ័នបត! រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ថ្ងៃ ទី ១៥ ខែមេសា ឆ្នាំ ២០២៥៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print