លោកស្នងការនគរបាលរាជធានីភ្នំពេញ ៖ បើមានករណី (និនចា)ឡើងគាស់ឬចូលលួចក្នុងផ្ទះ សូមប្រញាប់ទំនាក់ទំនងមកលោកអធិការខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្ទាល់ខ្លួនថា ៖ បើមានករណី (និនចា)ឡើងគាស់ឬចូលលួចក្នុងផ្ទះ សូមប្រញាប់ទំនាក់ទំនងមកលោកអធិការខណ្ឌសែនសុខ ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរយ៉ាងដូច្នេះថា ៖ ខ្ញុំសូមគោរពជម្រាបជូនដល់ពុកម៉ែបងប្អូន បើមានករណី (និនចា)ឡើងគាស់ឬចូលលួចក្នុងផ្ទះ សូមប្រញាប់ទំនាក់ទំនងមកលោក អធិការខណ្ឌសែនសុខ។
លោកបន្តថា ៖ សមត្ថកិច្ចជំនាញ នគរបាលខណ្ឌសែនសុខបង្ក្រាបបាន (និនចាបរទេសជំនាញគាស់ផ្ទះនិងបានដកហូតគ្រឿងអលង្កការមួយចំនួន)។
លោកថា ៖ ខ្ញុំសូមអរគុណកម្លាំងជំនាញអធិការដ្ឋានខណ្ឌសែនសុខដែលខិតខំល្បាតការពារក្នុងមូលដ្ឋានរហូត ចាប់បង្ក្រាបបាន៕ ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print