អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្នុងឱកាសដែល លោក Xi Jinping អគ្គលេខាធិការ នៃ គណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយ នីស្ត ចិន និងជា ប្រធានរដ្ឋចិន អញ្ជើញ ទៅបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេស ម៉ាឡេស៊ី ពិធី សម្ពោធ ការចាក់ផ្សាយ កម្មវិធី 《ប្រយោគ បុរាណចិន ដែល លោក Xi Jinping ចូលចិត្ត 》 (ភាសា ម៉ាឡេស៊ី ) បាន ប្រារព្ធធ្វើ នៅក្រុង គូឡាឡាំពួនៅ ថ្ងៃទី១៥ ខែមេសា ។
គេហទំព័រ «CCFR China state-controlled media » លោក Shen Haixiong អនុរដ្ឋមន្ត្រី នៃក្រសួង ឃោសនាការ នៃ គណៈ កម្មា ធិការ មជ្ឈិមបក្ស កុ ម្មុយនីស្តចិន និងជា អគ្គនាយកនៃ អគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍ មជ្ឈិម ចិនជាដើម បាន ថ្លែង សុន្ទរកថា ក្នុងពិធីនេះ ។
គេហទំព័រ «CCFR China state-controlled media » លោក Shen Haixiong បានថ្លែងថា ថ្ងៃនេះយើង សម្ពោធ ការចាក់ផ្សាយ កម្មវិធី 《ប្រយោគ បុរាណចិន ដែល លោក Xi Jinping ចូលចិត្ត 》 (ភាសាម៉ាឡេស៊ី ) ដែល ជាកម្មវិធី ប្រណិតនៃ អគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍ មជ្ឈិម ចិន ជា ការអនុវត្ត ជាក់ស្តែង ដ៏រស់រវើកមួយ លើកសម្រាប់ ការបង្កើន ការផ្លាស់ប្តូរ និងរៀនសូត្រពី គ្នារវាងប្រទេស ទាំង ពីរ និង ជំរុញ ការរាប់អានគ្នា តាមរយៈ សកម្មភាពវប្បធម៌ ។ កម្មវិធីនេះបាន បង្ហាញពី ភាពអស្ចារ្យនៃ អរិយធម៌ ប្រជាជាតិចិននិង ការអភិវឌ្ឍ និងវឌ្ឍនភាព របស់ចិនក្នុង យុគសម័យ ថ្មី ដើម្បី បើកបង្អួច វប្បធម៌មួយ សម្រាប់ អ្នកផងទាំងពួង ស្វែងយល់ពី អរិយធម៌ ប្រជាជាតិចិន និង យល់ដឹង ពីការធ្វើ ទំនើបកម្មតាម បែបផែនចិន ៕
ដោយ ៖ សិលា