ភ្នំពេញ: នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះអគ្គស្នងការដ្ឋានគរបាលជាតិ បានឲ្យដឹងថា ក្នុងរយៈ ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានគ្រោះថ្នាក់អគ្គិភ័យចំនួន១០លើក ដោយបណ្តាល ឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋ២០ខ្នង បន្ទប់ចំនួន២ ឃ្លាំង១ ភោជនីយដ្ឋាន មួយខ្នង និងរថយន្ត៣គ្រឿងរង ការខូចខាត។
យោងតាមរបាយការណ៍ បានបង្ហាញទៀតថា ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងអំឡុង ពេលបុណ្យចូលឆ្នាំខ្មែរ គ្រោះថ្នាក់អគ្គិភ័យទូទាំងប្រទេសរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យបានកើតឡើងចំនួន១០លើក ថយចុះចំនួន១០លើក បើធៀប នឹងកាល ពីឆ្នាំ២០២៤ រាជធានីភ្នំពេញ កើតឡើងច្រើនជាង មានចំនួន ០៤ ករណី ចំណែកខេត្តសៀមរាប និងរតនគិរី កើតឡើង ០២ ករណី កំពង់ស្ពឺ និង មណ្ឌលគិរីកើតឡើង ០១ករណីដូចគ្នា៕
...
ដោយ៖ ជ្រោយពេជ្រ