ពលរដ្ឋខ្មែរ និងចិន ត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចមកកម្ពុជា របស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន

ចែករំលែក៖

ភ្នំពេញ ៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា។

បើតាមក្រសួងការបរទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ចនេះ លោក ស៊ី ជីនពីង នឹងចូលគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាផងដែរ។
មុនមកដល់កម្ពុជា លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ ។
សារលិខិតរបស់ប្រធានាធិបតី ស៊ី ជីនពីង បានលើកឡើងពីការខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព ។

ប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងប្រភពទុនវិនិយោគធំបំផុតរបស់កម្ពុជាជាយូរឆ្នាំ ភាគីទាំងពីរបានជំរុញឱ្យកាន់តែស៊ីជម្រៅនូវ កិច្ចសហប្រតិបត្តិការលើវិស័យខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់បន្តបន្ទាប់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា បានផ្ដល់អំណោយផលដល់ការនាំចេញកសិផលកម្ពុជាដែលមានគុណភាពខ្ពស់ទៅកាន់ប្រទេសចិន ធ្វើឲ្យផ្លែចេក ស្វាយ មៀនកម្ពុជា អាចចូលក្នុងគ្រួសាររាប់ពាន់រាប់ម៉ឺននៃប្រទេសចិន។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលសហការអភិវឌ្ឍដោយចិននិងកម្ពុជា បានទាក់ទាញក្រុមហ៊ុនអន្តរជាតិជាង ២០០ក្រុមហ៊ុនចូលបង្កើតរោងចក្រ ដែលបានរួមចំណែកក្នុងការទំនើបកម្មឧស្សាហកម្មកម្ពុជា។

គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលគាំទ្រសាងសង់ដោយភាគីចិន ដូចជាផ្លូវល្បឿនលឿនទីមួយ ស្ពានអាកាសឆ្លងកាត់ជួរភ្នំទីមួយ ស្ថានីយ៍អគ្គិសនីធំបំផុត និងពហុកីឡដ្ឋានធំបំផុតជាដើម បាននាំមកនូវផលប្រយោជន៍ជាក់ស្ដែងដល់ប្រជាជនកម្ពុជា ព្រមទាំងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍យូអង្វែងរបស់កម្ពុជា។ អ្នកជំនាញចិនបានទស្សនាគ្រប់ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា ដើម្បីជួយរៀបចំផែនការមេអភិវឌ្ឍន៍ទំនើបកម្មវិស័យឧស្សាហកម្មកសិកម្ម។ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលមានវិស័យអទិភាព៦ ចិន-កម្ពុជា បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍កម្ពុជា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print