លោកXiJinpingចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ខណៈពេលអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជានៅថ្ងៃទី១៧ខែមេសា លោកXiJinpingប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទនៅលើ«កាសែតខ្មែរថាម»«សារព័ត៌មានជានហ្វា»និងបណ្តាញព័ត៌មាននៃប្រទេសកម្ពុជាក្រោមចំណងជើងថា”ខិតខំប្រឹងប្រែងរួមគ្នាសម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព” ។

អត្ថបទបានលើកឡើងថា នេះគឺជាដំណើរទស្សនកិច្ចនៅកម្ពុជារបស់ខ្ញុំម្តងទៀត បន្ទាប់ពីរំលងអស់ពេលរយៈពេល៩ឆ្នាំ រំពឹងថា ដំណើរទស្សនកិច្ចលើកនេះនឹងដឹកនាំសហគមន៍វាសនារួមចិន-កម្ពុជាឱ្យទទួលការវិវឌ្ឍរីកចម្រើនកាន់តែធំ។
ក្នុងនាមជាសមាជិកសំខាន់នៃមហាគ្រួសារទ្វីបអាស៊ី ប្រទេសទាំងពីរចិននិងកម្ពុជាគួរដើរស្របតាមចរន្តប្រវត្តិសាស្រ្ត ធ្វើជាអ្នកអនុវត្តមុនគេនិងជាគំរូភាពក្នុងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីជំរុញកិច្ចកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព។
លោកលើកឡើងបន្តថា ទី១ គួរធ្វើឱ្យស៊ីជម្រៅនូវការកសាងទំនុកចិត្តខាងនយោបាយដែលមានកម្រិតកាន់តែខ្ពស់ ។ ទី២ គួរពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកដែលប្រកបដោយគុណភាពខ្ពស់ ។ទី៣ គួរបង្កើតការធានាសន្តិសុខដែលមានកម្រិតកាន់តែខ្ពស់។ ទី៤ គួរធ្វើសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនឱ្យបានកាន់តែច្រើន។ទី៥ គួរបង្កើនកិច្ចសហការជាយុទ្ធសាស្រ្តដែលមានស្តង់ដារកាន់តែខ្ពស់។
អត្ថបទបានគូសបញ្ជាក់ថា ភាគីចិនរីករាយធ្វើការជាមួយភាគីកម្ពុជា ដើម្បីរួមគ្នាអភិរក្សសន្តិភាព រួមគ្នាស្វែងរកការអភិវឌ្ឍ និងរួមគ្នាបង្កើតវិបុលភាព ព្រមទាំងជំរុញយ៉ាងប្រាកដប្រជានូវកិច្ចកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មី ដើម្បីបំពេញបន្ថែមស្ថិរភាពនិងភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកដែលមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print