ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ បានធ្វើដំណើរចេញទៅភ្នំពេញវិញ តាមរថយន្តក្រុងដោយមិនបង់ប្រាក់

ចែករំលែក៖

ខេត្តក្រចេះ ៖ បន្ទាប់ពីប្រជាពលរដ្ឋមកលេងស្រុកកំណើតអស់រយៈពេល ៣ថ្ងៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររួច ប្រជាពលរដ្ឋនាំគ្នាសម្រុកធ្វើដំណើរត្រឡប់ទៅបំពេញភារកិច្ចការងារនៅរាជធានីភ្នំពេញវិញ តាមរថយន្តក្រុងសាធារណៈ រៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់ខេត្តក្រចេះ ដោយមិនបង់ប្រាក់នៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៥។

ស្របពេលការចេញដំណើររបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះត្រឡប់ទៅរាជធានីវិញ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ក៏បានបង្ហោះសារជូនដំណើដល់ប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈចេញពីខេត្តក្រចេះ សូមឱ្យសុខសប្បាយនិងប្រកបដោយសុវត្ថិភាពតាមដងផ្លូវ ។

នៅព្រឹកនេះផងដែរ លោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្តក្រចេះតំណាងឱ្យលោកអភិបាលខេត្តក្រចេះ ក៏បានចូលរួមជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈដើម្បីត្រឡប់ទៅរាជធានីភ្នំពេញ ដោយបានរៀបចំចែកជូនទឹកពិសារដល់ពួកគាត់ផងដែរ។

គួរបញ្ជាក់ថា រថយន្តក្រុងសាធារណៈ រៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសម្រាប់ខេត្តក្រចេះចំនួន ២៥ គ្រឿង ដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋដែលមកលេងស្រុកកំណើតក្នុងខេត្តក្រចេះនិងត្រឡប់ទៅបំពេញភារកិច្ចការងារនៅរាជធានីភ្នំពេញវិញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print